ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុនសែន៖ បន្តិចទៀត ប័ណ្ណវ៉ាក់សាំងកូវីដ-១៩ មានតម្លៃជាងអត្តសញ្ញាណប័ណ្ណ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់ថា ទៅថ្ងៃមុខ ប័ណ្ណចាក់វាក់សាំងកូវីដ-១៩ នឹងមានតម្លៃជាងអត្តសញ្ញាប័ណ្ណ ហើយសម្ដេចក៏បានបញ្ជាឱ្យក្រសួង ការពារជាតិ ក៏ដូចជាប្រសួងសុខាភិបាល ជំរុញការធ្វើប័ណ្ណវាក់សាំងនេះជូនប្រជាពលរដ្ឋឱ្យបានលឿន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ខ្ញុំនៅតែមាន មោទនភាពលើពាក្យ វ៉ាក់សាំងកាតព្វកិច្ច ជាភាសាដែលខ្ញុំប្រើមុនគេ។ ឥឡូវត្រូវបានប្រទេសនានានៅលើពិភពលោកយកទៅប្រើ ហើយក៏បានចេញអនុក្រឹត្យផងដែរ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏បានស្នើឱ្យដកចេញ ប៉ុន្តែរឿងនេះមិនអាចទេ។ ឥឡូវសូមបញ្ជាក់ឱ្យហើយ កាត និងវ៉ាក់សាំង ត្រូវជំរុញធ្វើ។ ក្រសួងការពារជាតិ ដូចនៅជំពាក់គេ ១០ ម៉ឺន [កាត] ក្រសួងសុខាភិបាលត្រូវធ្វើ”។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “កាតចាក់វ៉ាក់សាំង បន្តិចទៀតមានតម្លៃជាងអត្តសញ្ញាណប័ណ្ណ ចូលហាងគេសុំមើល ចាក់វ៉ាក់សាំងហើយ ឬនៅ បើមិនទាន់ចាក់ គេអត់ឱ្យចូល។ ជិះតាក់ស៊ី គេសួរមានកាតវ៉ាក់សាំងដែរ ឬអត់ បើអត់គេអត់ដឹក ព្រោះខ្លាចឆ្លង ហើយបណ្ដាលក្រុមហ៊ុនផ្សេងៗគេមិនឱ្យធ្វើការទេ។ ឥឡូវនេះកំពុងអនុវត្តនៅអាមេរិក នៅប្រទេសលោកសេរី បើនៅអាមេរិកកងទ័ពជើងទឹកមិនព្រមចាក់សាំងត្រូវបណ្ដេញចេញ”។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង ក្រោយពីចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក ហើយក៏បានប្រកាស បើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ