ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ នៅថ្ងៃនេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ នៅថ្ងៃនេះ។ សម្ដេចលើកឡើងបែបនេះ នៅពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ដំណាក់កាលទី៤ គឺការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ ថ្ងៃហ្នឹងយើងចាប់បើកអ្វីដែលមិនទាន់ពេញលេញ គឺវាស្ថិតនៅត្រង់ទេសចរបរទេសមិនទាន់មាន។ ទៅទេសចរណ៍ផ្ទៃក្នុងបើក នាំគ្នាដើរលេងទៅ”។
សម្ដេចតេជោអះអាងបន្តថា៖ “នៅលើសកលលោក ក៏ចាប់ផ្ដើមធ្វើដែរ គេដើរលេងទៅប្រទេសបារាំង ទៅអង់គ្លេស គេអត់មានធ្វើចត្តាឡឺស័កទេ។ ចូលហាងបានមួយសេរី ប៉ុន្តែយើង ហេតុអ្វីខ្លាចម៉្លេះ តែយើងកុំហ៊ានជ្រុល”។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ឧស្សាហកម្មកម្ពុជា បានដំណើរការធម្មតានៅក្នុងឱកាស នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ហើយក៏មិនត្រឹមតែដំណើរការរោងចក្រចាស់ដែរ រោងចក្រថ្មីក៏ចូលមកផងដែរ។ វិស័យកសិកម្មក៏នៅដំណើរការធម្មតា ហើយធ្វើបានលើសផែនការទៀតផង ប៉ុន្តែអ្វីដែលបាត់ គឺបញ្ហាសេវាកម្ម។ ការលក់ដុំការលក់រាយ ហើយអ្វីដែលបាត់បង់ធំជាងគេ គឺទេសចរណ៍៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់