ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ស្នើឲ្យសមត្ថកិច្ចមានវិធានការមិនលើកលែងលើករណីធ្វើទារុណកម្មព្រៃផ្សៃលើកក្មេងស្រី២នាក់នៅក្រុងក្រចេះ
ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសបានស្នើសុំឲ្យសមត្ថកិច្ចមានវិធានការលើជនប្រព្រឹត្តបទល្មើសទៅតាមនីតិវិធីផ្លូវច្បាប់មិនលើកលែង ក្នុងករណីធ្វើទារុណកម្មព្រៃផ្សៃមិនធ្លាប់មានទៅក្មេងស្រី២នាក់នៅខេត្តក្រចេះ ពីសំណាក់ជនបង្កជាមេអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះដែលបង្កភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនាពេលថ្មីៗកន្លងមកនេះ។

ការសំណូមពរនេះបានធ្វើឡើងនាថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១ ខណៈពេលលោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារដោយមានការចូលរួមពីមន្ត្រីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងប្រធាននាយកដ្ឋានសុខុមាលភាពកុមារ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខ កុមារីរងគ្រោះដោយអំពើធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។

រឿងរ៉ាវដ៏សាហាវព្រៃផ្សៃទៅក្មេងស្រី២នាក់នៅក្រុងក្រចេះដែលធ្វើអោយភ្ញាក់ផ្អើលពេញផ្ទៃប្រទេសពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះនោះត្រូវលោក តូច ចាន់នី ក៏ដូចមហាជនចាត់ទុកថា ជាអំពើឃោរឃៅ ពីព្រោះទង្វើរបស់មេអាវុធហត្ថរូបនោះ ជាការធ្វើទារុណកម្មយុងឃ្នងពុំធ្លាប់មានលើប្រវត្តិសាស្ត្រដោយបង្ខំឲ្យក្មេងស្រីរងគ្រោះទាំងពីរនាក់ស៊ីអាចម៍ឆ្កែដេកអោបឆ្កែនោះ គឺជាអំពើអមនុស្សបំផុត ករណីនេះមិនអាចទទួលយកបានឡើយ។

ជាមួយគ្នានេះ ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មានវិធានការលើជនប្រព្រឹត្តបទល្មើសទៅតាមនីតិវិធីផ្លូវច្បាប់ដោយមិនលើកលែង។ ក្នុងនោះផងដែលលោក តូច ចាន់នី បានពាំនាំយកអំណោយ និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមឲ្យអាណាព្យាបាលបន្តពង្រឹងការយកចិត្តទុកដាក់មើលថែទាំកូនៗឲ្យបានល្អ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារផងដែរ៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន