ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ប្តេជ្ញាចិត្តពង្រឹងគុណភាពអប់រំ គ្រាបើកសាលារៀនឡើងវិញ
តំណាងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នៅខេត្តកោះកុង អះអាងថា ពួកគេនឹងពង្រឹងគុណភាពអប់រំឱ្យកាន់តែរឹងមាំជូនដល់សិស្សដែលបានរៀនសូត្រផ្ទាល់នៅសាលា ខណៈបណ្តាសាលារៀនគ្រប់កម្រិតបើកទ្វារឡើងវិញ។
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាវេលាដំបូងនៃការបើកដំណើរការទទួលសិស្សចូលរៀនឡើងវិញគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស។ ជាក់ស្តែងលោក ផាង បឿន នាយកសាលាបឋមសិក្សាទីរួមខេត្តកោះកុង អះអាងថា រូបលោក និងលោកគ្រូអ្នកគ្រូរៀបចំផែនការជាច្រើនសម្រាប់បង្រៀនដល់សិស្សានុសិស្សក្នុងថ្នាក់រៀន ដើម្បីយ៉ាងណាឱ្យពួកគេទទួលបានចំណេះដឹងសំបូរបែបគ្រាបានមករៀនផ្ទាល់ បើធៀបនឹងការបង្រៀនតាមប្រព័ន្ធអនឡាយនាពេលកន្លងទៅ។

លោកនាយកសាលាបឋមសិក្សាទីរួមខេត្តកោះកុង បន្ថែមថា ក្រៅពីវិធានការទប់ស្កាត់ជំងឺកូវីដ គឺការងារស្នូរចំពោះមុខរកវិធីសាស្ត្របង្ហាត់បង្រៀនកូនៗគ្រប់ម៉ោងសិក្សាទាំងអស់ ព្រោះគុណភាពចំណេះដឹងធនធានមនុស្សជារឿងសំខាន់បម្រើដល់ការអភិវឌ្ឍន៍សង្គមជាតិទៅអនាគត។
រីឯលោក ប៉ែន សុខា គណៈគ្រប់គ្រងសាលារៀនខេមរសាមគ្គី ដែលមានទីតាំងស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ឱ្យដឹងដែរថា សាលារបស់លោកមានបង្រៀនសិស្សគ្រប់កម្រិតចាប់ពីមតេយ្យដល់ថ្នាក់ទី១០ ដូច្នេះអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្រោយពីយុវជន និងកុមារបានចាក់់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩។

ក្នុងនាមលោក ប៉ែន សុខា ជាគណៈគ្រប់គ្រងសាលាឯកជនម្នាក់ លោកប្តេជ្ញាចិត្តដឹកនាំពង្រឹងគុណភាពអប់រំសិក្សាដល់យុវជនជំនាន់ក្រោយៗឱ្យមានសមត្ថកិច្ចចំណេះដឹងច្បាស់លាស់ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញ។ ក្នុងអន្តរកាលនេះដែរ ទាំងច្រកចូលអគារសិក្សា និងបន្ទប់រៀន តម្រូវឱ្យមានការវាស់កម្តៅ លាងដៃនឹងអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាដើម។

ក្រុមអាណាព្យាបាលដែលនាំកូនៗមកសាលារៀន បង្ហាញក្តីរំពឹងថា កូនៗរបស់ពួកគាត់នឹងអាចចេះយល់ដឹងពីមេរៀនបានច្រើនជាងមុន ព្រោះពួកគាត់ពុំសូវមានពេលវេលាគ្រប់គ្រាន់បង្រៀនកូនៗនោះទេរវល់បម្រើការងារ ប្រកបអាជីវកម្មប្រចាំថ្ងៃ ពោលគឺមានតែអ្នកគ្រូលោកគ្រូនេះហើយជាទីទុកចិត្តក្នុងការផ្ទេរចំណេះដឹង។ និយាយពីការតាមប្រព័ន្ធអនឡាយវិញ កូនៗគោរពពុំបានដូចកាលមកសាលារៀន អីនធឺណេតរអាក់រអួល និងខ្លះទៀតគ្មានលុយទូរស័ព្ទអោយកូនសិក្សាជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ