ព័ត៌មានជាតិ
នារដូវវស្សានេះ ក្រុមការងារដករុក្ខជាតិតាមប្រាសាទ បង្កើនកម្លាំងសម្អាតកាន់តែខ្លាំង
ភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ ជាអំណោយផលដល់រុក្ខជាតិចម្រុះបង្កើនការលូតលាស់នៅលើថ្មប្រាសាទ។ ករណីនេះ ធ្វើឱ្យក្រុមការងារដករុក្ខជាតិតាមប្រាសាទ ត្រូវបង្កើនកម្លាំងកាន់តែខ្លាំង ដើម្បីសម្អាតរុក្ខជាតិទាំងនោះមិនឱ្យប៉ះពាល់ថ្ម និងសោភ័ណភាពប្រាសាទឡើយ។

លោក ងិន ធី អ្នកគ្រប់គ្រងពលករកាត់សម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដើមរុក្ខជាតិតូចធំមានដុះច្រើនតាមថ្មប្រាសាទក្នុងរដូវវស្សានេះ ពិសេសវត្តមានរុក្ខជាតិតូចៗ។ ទោះរុក្ខជាតិទាំងនោះហាក់ដុះលឿនខ្លាំងក្នុងរដូវវស្សា តែក្រុមការងាររបស់លោក ងិន ធី មិនបានបង្អង់កម្លាំងនោះទេ ផ្ទុយទៅវិញក្រុមការងារបានបង្កើនកម្លាំងទ្វេ ដើម្បីដកកាត់រុក្ខជាតិតូចធំទាំងនោះ មិនឱ្យដុះស្ដុកទ្រុប ធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ថ្មប្រាសាទទេ។

ក្រុមការងារបានបែងចែកគោលដៅសម្អាតបានច្បាស់លាស់ ពិសេសទីតាំងដែលមានចរាចរណ៍ទេសចរមមាញឹក និងបានដកឃ្លាតាមគោលដៅខ្លះដែលពុំមានចរាចរណ៍ទេសចរចូលទៅទស្សនាច្រើន ដោយទុកសម្អាតពេលក្រោយ តែមិនទុកឱ្យដុះស្ដុកច្រើនឡើយ។


សូមបន្ថែមថា ក្រៅពីក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទនេះ ក្នុងនោះក៏មានក្រុមការងារដទៃទៀតក៏ចូលរួមលើការកាត់សម្អាត និងការងារអនាម័យក្នុងប្រាសាទផងដែរ ក្នុងនោះមានភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ជាដើម ដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្ម៕


អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ