ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋមួយខ្នងនៅសង្កាត់ទឹកល្អក់២
លំនៅឋានពលរដ្ឋមួយខ្នងសង់ឡើងពីថ្មលើក្រោម ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញរួមទាំងទ្រព្យសម្បត្តិមួយចំនួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ 146Z ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុផ្ទះខាងលើត្រូវបានម្ចាស់ចាក់សោទុកចោល ដោយម្ចាស់ផ្ទះជាប់កិច្ចការងាររកស៊ីនៅខាងក្រៅ ។ នៅវេលាកើតហេតុ គេបានឃើញមានផ្សែងខ្មួរខ្មាញ់ហ៊ុយចេញពីខាងក្នុង ធ្វើអោយមានការភ្ញាក់ផ្អើលដល់បងប្អូនពលរដ្ឋក្បែរខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍សង្គ្រោះ ។
ភ្លាមៗ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលមូលដ្ឋានរួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះដល់ទីតាំងខាងលើ និងបានវាយកម្ទេចសោទ្វារដើម្បីបើកទ្វារចូលទៅខាងក្នុងធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ ។
ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងអាជ្ញាធរចម្រុះរួចមក ឃើញថា ស្ថានភាពការឆាបឆេះ ត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយសមត្ថកិច្ចប្រើប្រាស់ពេលវេលាអស់កន្លះម៉ោងដោយក្នុងនោះ មិនមានការរាលដាលដល់លំនៅឋានដទៃជាប់នោះ ឬបង្កអោយមានមនុស្សរងរបួស ឬស្លាប់ឡើយ ។
ក្នុងការឆាបឆេះដដែលនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៧គ្រឿង។ ហើយចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
អត្ថបទ៖ លីហេង
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ