Connect with us

ព័ត៌មានជាតិ

ធនាគារអេស៊ីលីដា៖ អតិថិជនរីកចម្រើន ធនាគារក៏រីកចម្រើនដែរ

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ និង​ផ្តល់ជូន​សហគ្រិន​ខ្នាតតូច​បំផុត ខ្នាតតូច ខ្នាត​មធ្យម និង​សាធារណជន នូវ​មធ្យោបាយ​ក្នុងការ​គ្រប់គ្រង ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរឡើង ដោយ​អនុវត្ត​ឱ្យបាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគ​ហ៊ុ​និក កម្មករនិយោជិត ព្រមទាំង​សហគមន៍​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើសពីនេះ​ទៀត ធនាគារ​នេះ​ក៏បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​សីលធម៌​វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកប ដោយ​កម្រិត​ខ្ពស់បំផុត​ផងដែរ​ ព្រោះថា​យើង​តែង​ឃើញ​ពី​របៀប​នៃ​ការទទួល​បម្រើ​សេវាកម្ម​របស់​ធនាគារ​ខ្មែរ​មួយ​នេះ បែប​ជា​លក្ខណៈ​វប្បធម៌​ខ្មែរ ដោយ​ការធ្វើ​គារវកិច្ច លើកដៃ​សំពះ ជាមួយ​ស្នាមញញឹម។

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ បាន​ឲ្យ​ដឹងថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​» បម្រើ​អតិថិជន​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយ​ការ​ស្តាប់​អតិថិជន ហើយ​បំពេញតម្រូវការ​ជូន​អតិថិជន​ដោយ​យកចិត្តទុកដាក់។ រាល់​បញ្ហា​របស់​អតិថិជន ធនាគារ​តែងតែ​យកមក​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាមៗ​ប្រកបដោយ​គុណធម៌ ធនាគារ​ចាត់ទុក​អតិថិជន​ជា​ដៃគូ​អាជីវកម្ម​ដែល​មិនអាច​ខ្វះ​គ្នា​បាន​ដោយសារ​ធនាគារ​មាន​ធនធាន​ប្រកបដោយ​ជំនាញ​តាម​មុខងារ​តួនាទី​ជា​អ្នក​ប្រឹក្សា​យោបល់​ជូន​អតិថិជន​លើ​ដំណើរការ​អាជីវកម្ម​រប​ស់​ពួកគាត់​ឲ្យ​ទទួលបាន​ជោគជ័យ។ លោកស្រី​បាន​បន្តថា « យើង​ប្រកាន់យក​ទស្សនៈ អតិថិជន​រីកចម្រើន ធនាគារ​រីកចម្រើន យើង​រីកលូតលាស់​ជាមួយគ្នា » ។

​ឆ្លើយតប​នឹង​សំណួរ​សួរថា តើ​លោកស្រី​អាច​ដឹងបាន​ទេពី​កម្រិត​នៃ​ការពេញចិត្ត​របស់​អតិថិជន​មកលើ​ការបម្រើ​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា លោកស្រី​ញញឹម​ហើយ​ឆ្លើយតប​មកវិញ​ដោយ​ជឿជាក់ថា «​ជាការ​ពិត​យើង​ជា​អ្នកបម្រើ​អតិថិជន ពិតណាស់ថា​យើង​មិនអាច​ដឹង​ពី​កម្រិត​ថា​តើ​អតិថិជន​របស់​យើង​ពេញចិត្ត​នឹង​ការបម្រើ​សេវាកម្ម​យើង​កម្រិតណា​នោះទេ មាន​អតិថិជន​ទេ ដែល​លោក​អាច​វិនិច្ឆ័យ​ពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម​របស់​យើង »​។

​លោកស្រី​បាន​បន្តទៀតថា គិត​មកដល់​បច្ចុប្បន្ន​នេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជិត ៣០​ឆ្នាំ​ហើយ​ដល់​អតិថិជន​-​សាធារណជន មាន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ហើយ​បន្ត​អភិវឌ្ឍ​ឥតឈប់ឈរ​ក្នុងការ​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​បម្រើ​ដល់​អតិថិជន​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ផាសុក​​ភាព ប្រកបដោយ​ក្តី​រីករាយ សប្បាយចិត្ត។ ធនាគារ អេស៊ីលីដា មាន​ការិយាល័យ​ទំនាក់ទំនង សម្រាប់​អតិថិជន​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ (​បម្រើ​២៤​ម៉ោង​) ទូរ​សព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email:​[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម