Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ អ្នកធុរកិច្ច អ្នកការទូតបរទេសអាចជួបនាយករដ្ឋមន្ត្រីបានភ្លាមៗក្រោយតេស្តអវិជ្ជមាន​កូ​វីដ​

បានផុស

នៅ

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា អ្នក​ធុរកិច្ច និង​អ្នកការទូត​បរទេស ដែល​ចូល​កម្ពុជា ក្រោយ​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​កូ​វីដ​-១៩ អនុញ្ញាតឱ្យ​ជួប​នាយករដ្ឋមន្ត្រី​បាន ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​បើ​ធ្វើ​ច​ត្តា​ឡី​ស័កយ៉ាងយូរ​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជុំ​ទី​១ សម្រាប់​ក្រុម​អាយុ​ចាប់ពី៦​ឆ្នាំ​ឡើង ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​អាយុ៥​ឆ្នាំ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

សម្តេច​បាន​សង្កត់ធ្ងន់​ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ទាក់ទាញ​ក្រុម​ធុរកិច្ច​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​

ជាមួយគ្នានេះ សម្តេច​គូសបញ្ជាក់​ទៀតថា សម្រាប់​ធុរកិច្ច​ខ្មែរ ដែល​ចេញចូល​បរទេស អាចធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ខ្លួនឯងបាន ដោយ​មិនចាំបាច់​ធ្វើ​នៅ​សណ្ឋាគារ​។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ដូច្នេះ​ថា​«​អ្នកណា​ដែលមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ឱ្យ​ធ្វើទៅ ដោយ​មិនចាំបាច់​សុំច្បាប់​ដល់​ខ្ញុំ​ទេ​»៕​

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម