Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូក​ខាងមុខ បាន​ឈប់​សម្រាក​ដើរ​លេង​ធម្មតា តែ​អត់​អុំទូក​ទេ

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសា​ស​ន៍​ថា ពិធីបុណ្យ​អុំទូក​ខាងមុខនេះ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់​សំរាក ដើរលេង​ធម្មតា តែ​ការ​ដើរលេង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍​បែបនេះ នៅក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី​០៦​ឆ្នាំ និង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​៥​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​។ សម្តេច​បញ្ជាក់​ថា នៅ​ក្នុង​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ អកអំបុក បណ្តែត​ប្រទីប​ខាងមុខនេះ យើង​អនុញ្ញាត​ឲ្យ​ដើរលេង​ឈប់​ធម្មតា​។ កន្លងទៅ ពេល​ភ្ជុំបិណ្ឌ យើង​បារម្ភ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ចេញពី​វត្ត តែ​យើង​រក​វិធី​ធ្វើ​យ៉ាង​ណា ដើរលេង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​។

ទាក់ទង​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២១​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ ដូច​ឆ្នាំមុនៗ​ទេ ដោយសារតែ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា “​ឥឡូវនេះ ចូល​ដល់​ខែតុលា តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល គឺ​ឆ្នាំនេះ​យើង​មិនបាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក ដូច​បណ្តា ឆ្នាំមុនៗ​ទេ ដោយសារ​បញ្ហា​កូ​វីដ​នេះឯង ប៉ុន្តែ​នៅ​ឆ្នាំ​២០២២ ដែល​នឹង​ឈានចូល​មកដល់​នោះ យើង​មាន​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ជាតិ ដែល​មិនអាច​រំលង​បាន គឺ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​។

​សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១​នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ ព្រះ​ខែ នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម