Connect with us

ព័ត៌មានជាតិ

អំណោយ​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ក្រុមហ៊ុន ៣​អិ​ល​អឹម​ធី អ៊ិន​វេស​ម៉ិន ឯក ប្រគល់​ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួ​យស​ង្គ្រោះ​​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

ភ្នំពេញ​ ៖ អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ដែល​មាន​ដូចជា​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹក​បរិសុទ្ធ ត្រូវបាន​ក្រុមហ៊ុន ៣​អិ​ល​អឹម​ធី អ៊ិន​វេស​ម៉ិនឯក នាំយកមក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ភ្នំពេញ​។​

ពិធី​ប្រគល់​ទទួល​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​០១ វិច្ឆិកា​ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ៣​អិ​ល​អឹម​ធី អ៊ិន​វេស​ម៉ិនឯក នៅ​សាលា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើង​ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ៣​អិ​ល​អឹម​ធី អ៊ិន​វេស​ម៉ិនឯក​ដែល​បាន​ឧបត្ថម្ភ អង្ករ​៥០​តោន ,​ទឹកស៊ីអ៊ីវ ចំនួន ១,០០០​យូ​, ទឹកត្រី​ចំនួន​១,០០០​យួរ ,​ត្រីខ​ចំនួន ១,០០០​យួរ ,​មី​ចំនួន ១,០០០​កេស​តូច ,​ទឹកបរិសុទ្ធ​ចំនួន ១,០០០​កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួមចំណែក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជន​រួម ជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស ជាតិ​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ និង​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រជាជន​រាជធានី​ភ្នំពេញ​កំពុង​រងគ្រោះ​ដោយសារ ជំនន់​ទឹកភ្លៀង​ថែមទៀត​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹង​ត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម