ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋអស់មួយខ្នង នៅសង្កាត់ស្វាយដង្គំ
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា នេះមានករណី អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋចំនួនមួយខ្នងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

សមត្ថកិច្ចបានបន្តថា ករណីអគ្គិភ័យនេះ ឆេះផ្ទះឈ្មោះញឹម អ៊ឹប ភេទស្រីអាយុ៦៥ឆ្នាំ បណ្តាលឲ្យរងការខូចខាត:(១០០%)។ ផ្ទះចំនួន០១ខ្នងធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម គុណ០៨មបន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់និងខាងក្រោម០៥បន្ទប់,ម៉ូតូ០១គ្រឿង ម៉ាកវេវអាលហ្វា១១០ សេរី២០១៩ពណ៌ខ្មៅ,ទូរទឹកកកចំនួន០១គ្រឿង,ទូរទស្សន៍ចំនួន០១គ្រឿង,កុំព្យូទ័រចំនួន០៩គ្រឿង

,កាមេរាចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៣គ្រឿង,សំលៀកបំពាក់និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការនេះ ប្រើប្រាស់រថយន្ដអគ្គិភ័យ ០៧គ្រឿង៖រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ។រថយន្តអគ្គិភ័យ អធិការនគរបាល ក្រុងសៀមរាប ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន។ រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន។ រថយន្តអគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះមូលហេតុបណ្តាលមកពីទុស្សេខ្សែរភ្លើង៕
ដោយ ៖ កុសល




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?