ព័ត៌មានជាតិ
ព្រះមហាក្សត្រអំពាវនាវឲ្យប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេសផ្អាកការជួបជុំគ្នា
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវ ដល់ប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស ពិសេសបងប្អូនមានពិការភាពសូមឲ្យផ្អាកការជួបជុំគ្នា តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។

ការអំពាវនាវរបស់ព្រះមហាក្សត្រនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកដំបូង ដោយមានអ្នកឆ្លងចំនួន១៩នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន៨៧៦៦នាក់។ ក្នុងចំណោមនោះនៅសល់វត្ថុសំណាកចំនួន៩៦នាក់ទៀត ត្រូវវិភាគនៅថ្ងៃទី៣ធ្នូនេះ។
តាមរយៈព្រះរាជសារផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ព្រះមហាក្សត្របានផ្ញើនូវសេចក្តីនឹករលឹកនិងជូនពរដល់ជនរួមជាតិជាពិសេសដល់បងប្អូនក្មួយៗមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូមមាន សុខភាពល្អ សុភមង្គល ជៀសផុតពីការរាតត្បាតនៃជំងឺកូវីដ១៩។

ទាក់ទិនជនមានពិការភាពនេះដែរ ព្រះអង្គក៏បានសម្តែង នូវហឫទ័យគាំទ្រ ដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ពិសេសជនមានពិការភាព។ ព្រះមហាក្សត្រ ក៏បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីបន្តសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លានេះ និងអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យបន្តការគាំទ្ររាល់សកម្មភាព នានារបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាព ដើម្បីលុបបំបាត់ ឧបសគ្គរារាំង ឈានទទួលបានឯករាជបុគ្គល ភាពជាម្ចាស់ការឲ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់និងការការពារសិទ្ធិរបស់ជនមានពិការភាព៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង