Connect with us

ព័ត៌មានជាតិ

រយៈពេល​២​ឆ្នាំ​រាជរដ្ឋាភិបាល​ចំណាយ​អស់​ជាង ២៣០០ លាន​ដុល្លារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩

បានផុស

នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​ក្នុង​រយៈពេល​ជិត២​ឆ្នាំ​មកនេះ​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ កម្ពុជា​បាន​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង ២៣០០ លាន​ដុល្លារ ហើយ​ដែល​ក្នុង​ឆ្នាំ​២០២១ នេះ​ចំណាយ​អស់​រហូត ១៥០០ លាន​ដុល្លារ និង​ឆ្នាំ ២០២០​បាន​ចាយ​ថវិកា​អស់ ៨០០ លាន​ដុល្លារ ក្នុងនោះ​ការ​ចំណាយ​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​មាន ចំនួន ៤០០ លាន​ដុល្លារ ដែលមាន​ប្រជាជន​ប្រមាណ​៧០​ម៉ឺន​គ្រួសារ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​នេះ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ក្នុង​ពិធី​បិទ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង​និង បើក​យុទ្ធនាការ ចាក់​សម្រាប់​កុមារ មាន​អាយុ​៥​ឆ្នាំ​នៅ​វិមាន​សន្តិភាព​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា «​ការ​ចំណាយ​របស់​យើង​ដែល​បាន​ចាយ​ឆ្នាំនេះ​អាច ១,៥០០​លាន​ដុល្លារ​និង​ឆ្នាំមុន​អស់​៨០០​លាន​ដុល្លារ​ដែល​គិត​លេខ​គត់​សរុប ចំនួន ២,៣០០​លាន​ដុល្លារ ។ គ្រាន់តែ​ចាយលុយ​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​អស់​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​ក្នុងដំណាក់កាល​កូ​វីដ​-១៩»​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ឲ្យ​ដឹង​ថា ​មានគ្រួសារ​ប្រជាជន​ប្រមាណ​៧០​ម៉ឺន​គ្រួសារ​ពេល​កូ​វីដ​-១៩ មាន​ជីវភាព​លំបាក​ដល់​ក្នុង​ដំណាក់​កូ​វីដ​-១៩ បែរ​ជីវភាព​ពួកគាត់​មាន ភាពប្រសើរ​ឡើងវិញ​ដោយសារ​ការងារ​របស់​ពួកគេ​នៅតែ​រក​ប្រាក់​ចំណូល​បាន​និង​ថែម​ដោយ​ថវិការដ្ឋ​ជួយឧបត្ថម្ភ​ជូន​ធ្វើ​ឲ្យ​ជីវភាព​ពួកគេ​មាន​ភាពប្រសើរ​ជាង​មុនពេល​កូ​វីដ​១៩។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​នៅតែ​ធានា​ខុសត្រូវ​នូវ​បញ្ហា​នេះ​បន្ថែម​ទៅដោយ​កម្មករ​បាត់បង់​ការងារ​ធ្វើ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ពួកគាត់​៤០​ដុល្លារ​ក្នុង​១​ខែ បូក​និង​ថៅកែ​៣០ ដុល្លារ​ទៀត​បាន​៧០​ដុល្លារ ក្នុង​ម្នាក់ឯ​ផ្នែក​សណ្ឋាគារ​ជួយ ៤០​ដុល្លារ​ក្នុង​មួយខែ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ​នេះ​ជា​ការ​ទទួលខុសត្រូវ​មួយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដោយ​មិនទាន់​គិត​ទៅដល់​ការ​ចំណាយ​នានា​បន្ថែម​ទាក់ ទង​នឹង​វ៉ាក់សាំង ថ្នាំ​ព្យាបាល​និង​ការការពារ​ព្យាបាល​ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​ក្នុង​ការ​ព្យាបាល​ទៀតសោត​រាជរដ្ឋាភិបាល​បានផ្តល់​ម្ហូបអាហារ​ល្អៗ​ទៀត​។

គូស​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ លើ​វិស័យ​សំខាន់​នៃ​សេដ្ឋកិច្ច ក្នុងការ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ដល់​ជុំ​ទី​១០​ហើយ​។ ដើម្បី​ជួយ​ឲ្យ​មានការ​ស្តារឡើងវិញ នៃ​សេដ្ឋកិច្ច ពិសេស​លើ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​,​ផលិតផល​ធ្វើ ដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​ជួយ​ដល់​វិស័យ​ទាំង​២​នេះ សម្រាប់​រយៈពេល​៣​ខែ​បន្ថែមទៀត ចាប់ពី​ខែតុលា​ដល់​ធ្នូ ឆ្នាំ​២០២១៕

ដោយ​ ៖ ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម