ព័ត៌មានជាតិ
ផ្លូវថ្មីទទឹង ៦០ ម៉ែត្រ កំពុងសាងសង់ចេញពីព្រលានយន្តហោះថ្មីខេត្តកណ្តាល
ខណៈគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល កំពុងសម្រុកគ្រោងបញ្ចប់តាមផែនការ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែប្រវែងជាង ១០ គីឡូម៉ែត្រក៏កំពុងស្ថាបនា តភ្ជាប់ពីគម្រោងព្រលានយន្តហោះតម្លៃរាប់ពាន់ដុល្លារនេះកាត់ខេត្តកណ្តាល មករាជធានីភ្នំពេញ។
លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ផ្លូវមួយខ្សែនេះមានទទឹងរហូតដល់ ៦០ ម៉ែត្រ និងប្រវែងជាង ១០ គីឡូម៉ែត្រ ដែលសាងសង់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញនៅខេត្តកណ្ដាល តភ្ជាប់មកផ្លូវក្រវាត់ក្រុងមកតំបន់ប្រជុំជនក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះសំខាន់ណាស់ ហើយក៏ជាខ្សែផ្លូវមេក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣។
យ៉ាងណាលោកមិនបានបញ្ជាក់ពីតម្លៃកញ្ចប់ស្ថាបនាផ្លូវថ្មីមួយខ្សែនេះ ពីព្រោះជាគម្រោងរបស់ព្រលាន។
ព្រលានយន្តហោះថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ សាងសង់លើផ្ទៃដីសរុប ២៦០០ហិកតា មាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ គ្រោងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលបញ្ចប់នៅឆ្នាំ ២០២៣។ សម្រាប់ដំណាក់កាលទី១ ដែលដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ អាចទទួលភ្ញៀវទេសចរ បានរហូតដល់១៣លាននាក់ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ ក្នុង១ឆ្នាំ។
លោក នូវ ប៉េងច័ន្ទតារា បានបន្តថា រដ្ឋាភិបាលប្តេជ្ញាឲ្យគម្រោងព្រលានយន្តហោះថ្មីដាក់ឲ្យដំណើរការឆ្នាំ២០២៣។ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធសំខាន់ណាស់។ ក្រៅពីផ្លូវអាទិភាពមួយខ្សែដែលកំពុងសាងសង់ ក៏នឹងមានការស្ថាបនាផ្លូវជាច្រើនខ្សែទៀតប្រទាក់ក្រឡាគ្នា ដែលនឹងចាយថវិការាប់លានដុល្លារទៀតក្នុងការសាងសង់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន