ព័ត៌មានជាតិ
នគរបាលទេសចរណ៍ដាក់ផែនការ ពង្រឹងសន្តិសុខជូនភ្ញៀវដើរកម្សាន្តក្នុងរាជធានី
នគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ផែនការការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញ ឱ្យបានសុខសុវត្ថិភាព។

ការដាក់ផែនការពង្រឹងសន្តិសុខជូនភ្ញៀវទេសចរនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យបើកប្រទេសដំណើរការគ្រប់វិស័យពេញលេញឡើងវិញ បន្ទាប់ពីព្រះរាជាណាចកម្ពុជាក្នុងរយៈពេលចុងក្រោយនេះមានស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានបង្ការទប់ស្កាត់បានល្អ នាំឱ្យជំងឺកូវីដ-១៩ មានសភាពធូរស្បើយបានច្រើន។
ថ្លែងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី០១ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលជំនួយដឹកនាំការិយាល័យនគរបាលទេសចរណ៍ បានលើកឡើងថា ប្រទេសកម្ពុជាបើកដំណើរការគ្រប់វិស័យឡើងវិញ បានជំរុញឱ្យកម្លាំងនៃការិយាល័យនគរបាលទេសចរណ៍ត្រូវចាប់ផ្តើមចេញការពារ និងពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ឱ្យបានគត់មត់ នៅគោលដៅដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិពេញនិយមទៅដើរលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញដើម្បីធ្វើយ៉ាងណាធានាឱ្យបានសុខសុវត្ថិភាពគ្រប់គ្រាន់ជូនភ្ញៀវទេសចរ។

លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង បានណែនាំឱ្យមន្ត្រីនគរបាលទេសចរណ៍ ត្រូវពង្រឹងយកចិត្តទុកដាក់តាមគោលដៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផែទូកទេសចរណ៍ និងផ្សារាត្រី គោលដៅព្រះគម្លង់ គោលដៅខាងមុខព្រះបរមរាជវាំង មជ្ឈមណ្ឌលជើងឯក គោលដៅមណ្ឌលព័ត៌មានចុងក្រោយ និងគោលដៅវិមានឯករាជ្យ ដែលគោលដៅទេសចរណ៍កម្សាន្តទាំងនេះជាគោលដៅសំខាន់មានភ្ញៀវទេសចរមកកម្សាន្តលេង។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងណែនាំដល់លោក លោកស្រីនាយ នាយរងការិយាល័យ និងមន្ត្រីនៃការិយាល័យនគរបាលទេសចរណ៍ត្រូវសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាខណ្ឌនានាក្នុងតំបន់កម្សាន្តខាងលើ ដើម្បីដាក់ចេញនូវវិធានការបង្ការទប់ស្កាត់បទល្មើសផ្សេងឱ្យមានប្រសិទ្ធភាព និងចេញដោះស្រាយឱ្យទាន់ពេលវេលានៅពេលកើតឡើងនូវបញ្ហាណាមួយចំពោះភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរត្រូវរង់ចាំទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីភ្ញៀវទេសចរដែលកើតឡើងបាតុភាពផ្សេងៗ ដើម្បីចេញអន្តរាគមន៍ ស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ខ្លួនចំពោះជនណាដែលបង្កប៉ះពាល់ដល់ភ្ញៀវទេសចរ, ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ជុំវិញគោលដៅឈរជើងឱ្យបានល្អសម្រួលដល់ភ្ញៀវទេសចរដើរកម្សាន្ត, សហការត្រួតពិនិត្យចំពោះមគ្គុទេសចរណ៍ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍, ជួយផ្តល់ព័ត៌មានចង្អុលបង្ហាញផ្លូវចំពោះភ្ញៀវទេសចរ ជាដើមនោះ។
លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ក៏បានលើកឡើងទៀតថា ក្រៅពីកម្លាំងដាក់ពង្រាយការគោលដៅឈរជើង ក៏ត្រួវប្រើប្រាស់កម្លាំងចេញល្បាតត្រួតពិនិត្យទៅលើគោលដៅកម្សាន្តនោះផងដែរ ជាមួយការប្រើប្រាស់មធ្យោបាយម៉ូតូ និងរថយន្តក្នុងការចេញល្បាតដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពប៉ះពាល់សុវត្ថិភាពដល់ភ្ញៀវទេសចរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត