ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ អនីតិជនមានអាយុចាប់ពី ១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នូវបទល្មើសដែលខ្លួនបានប្រព្រឹត្តិ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា តាមច្បាប់របស់កម្ពុជា ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នូវបទល្មើសដែលខ្លួនបានប្រព្រឹត្តិ តែការផ្តន្ទាទោសត្រូវទទួលបាន នូវការអនុ គ្រោះមួយចំនួនដែរ តាមផ្លូវច្បាប់។
ការអះអាងដូចនេះ បន្ទាប់ពីលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញការសោកស្ដាយ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកុមារម្នាក់ឲ្យជាប់ពន្ធនាគារ កាលពីពេលថ្មីៗនេះ ដោយលោកថា ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ លោក Patrick Murphy បានលើកជាសំណួរថា តើការដាក់គុកកូនប្រុសជំទង់របស់អតីតបក្សប្រឆាំង បង្ហាញពីការគោរពសិទ្ធិមនុស្សយ៉ាងណា?

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ។ ចំណែកឯការផ្តន្ទាទោស ត្រូវទទួលបាននូវការអនុគ្រោះមួយចំនួន តាមផ្លូវច្បាប់ ដូចជា ការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល នៃអតិបរិមានៃទោស ចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។
លោក ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ បានឲ្យដឹងបន្តថា ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើពណ៌សម្បុរទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង