Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ៥ប្រភេទទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលផ្ដល់ជូន វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់ លេខ          CAM N17 EUA-2021 នូវវ៉ាក់សាំង៥ប្រភេទ មានដូចជា ប្រភេទ Sputnik V ប្រភេទ CoviVac (Russia COVID-19 vaccine) ប្រភេទ Sputnik-Light និង​ប្រភេទ EpiVacCorona ចំនួន ២​ប្រភេទ​ក្នុង​លក្ខខណ្ឌ​បន្ទាន់ ដែល​វ៉ាក់សាំង​ទាំង​នេះ​ផលិត​នៅ​ប្រទេស​រុស្ស៊ី។

នេះបើយោងតាម វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ ដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

លក្ខខណ្ឌនៃការប្រើប្រាស់វ៉ាក់សាំងទាំងនេះគឺ ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន។ ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។ ព័ត៌មានសំខាន់ៗ (ឧ. ឈ្មោះគ្រឹះស្ថានផលិត លេខឡូត៍ កាលបរិច្ឆេទផុតកំណត់។ល។) គួរតែត្រូវបានកំណត់ និងកត់ត្រានៅក្នុងឯកសារដឹកជញ្ជូន និង/ ឬឯកសារចែកចាយ ហើយត្រូវរាយការណ៍ទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា លក្ខខណ្ឌ​ពិសេស​សម្រាប់​រាយការណ៍​អំពី​សុវត្ថិភាព និង​គ្រប់គ្រង​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ការចាក់​វ៉ាក់សាំង​បង្ការ (ត្រូវ​អនុវត្ត​ដោយ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​កាតព្វ​កិច្ច​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩)។ អង្គភាព​ទាំង​នោះ​មាន កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ (NIP) នឹង​ដឹក​នាំ​អង្គភាព​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​អនុវត្ត​ផែនការគ្រប់គ្រង​ហានិភ័យ ដោយ​ផ្អែក​លើ Risk Management Plan (RMP) ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឬ​អាច​រក​បាន​ពី​អង្គការ​សុខភាព​ពិភពលោក។

លោក ម៉ម ប៊ុនហេង បានបន្តថា មណ្ឌល​ព័ត៌មាន​ឱសថ​កម្ពុជា​នៃ​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿងសំអាង កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ និង​អង្គភាព​ពាក់​ព័ន្ធ​ដទៃ​ទៀត ត្រូវ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ (AEFI) និង​តាម​ដាន​វ៉ាក់សាំង រួម​ទាំង​កំណត់​ត្រាលេខ​ឡូតិ៍​ដែល​បាន​ចែក​ចាយ​ទៅ​ទី​កន្លែង​ផ្តល់​ថ្នាំ​បង្ការ និង​ដែល​បានចាក់​ជូន​បុគ្គល​ម្នាក់ៗ (ត្រូវ​កត់ត្រា​លេខ​ឡូតិ៍​វ៉ាក់សាំង​ក្នុង​សៀវភៅ​ផ្តល់​ថ្នាំ​បង្ការ និង​ទម្រង់​របាយការណ៍​ស្តីពី​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ)។

សម្រាប់កម្មវិធី​ជាតិ​ផ្តល់ថ្នាំ​បង្ការ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ដទៃ​ទៀត ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គ្លីនិក​ក្នុង​ការ​ឆ្លើយតបបន្ទាន់ និង​ទាន់​ពេល​វេលា​ចំពោះ​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ (ដូចជា ប្រតិកម្ម​អាណាហ្វីឡាក់ទិច) នៅ​ទី​កន្លែង ចាក់​វ៉ាក់សាំង រៀបចំ​ប្រព័ន្ធ​សម្រាប់​បញ្ជូន និង​គ្រប់គ្រង​បន្ទាន់​នៃ​ប្រតិកម្ម​រំខាន​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាន និងកំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចជា ស៊ីណាហ្វាម (Sinopharm) ស៊ីណូវ៉ាក់ (Sinovac)​ ចនសុន & ចនសុន (Johnson & Johnson)៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម