ព័ត៌មានជាតិ
ទំនាស់ពាក្យសម្ដី មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ ប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី បណ្ដាលឲ្យបុរសម្នាក់រងរបួស
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ១រូប ដែលបានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃត្រង់ថ្ងៃទី២ ខែវិច្ឆិកានេះថា តាមសេចក្តីរាយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នា ជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន ១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលឲ្យរបួសស្រាល។
បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួច ក៏បានបាញ់ចំនួន ២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលឲ្យមានរបួសនោះទេ។ ក្រោយពេលកើតហេតុរួចបន្តិចមក កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជាសាធារណៈ ចំពោះទង្វើរបស់យោធិននៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន ២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព