Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមការងារធ្វើប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ត្រូវដាក់ឈ្មោះអ្នកចាក់ឲ្យបានត្រឹមត្រូវ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ក្រសួងសុខាភិបាល គណៈកម្មការចំពោះ​កិច្ច​សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិ និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់​ ខិតខំធ្វើប័ណ្ណ ឬ កាតចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានចាក់រួចរាល់ ហើយត្រូវដាក់ឈ្មោះឲ្យបានត្រឹមត្រូវ ជាពិសេសនៅលើផ្នែកភាសាអង់គ្លេស។

ការស្នើយ៉ាងដូច្នេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរបស់យើង​មួយ​ចំនួន ចាំបាច់ត្រូវធ្វើដំណើរទៅក្រៅប្រទេស ហើយក្នុងករណីមានការដាក់ឈ្មោះជាភាសាអង់គ្លេស មិនបាន​ត្រឹមត្រូវ ឲ្យដូចទៅនឹងឈ្មោះនៅក្នុងលិខិតឆ្លងដែនទេនោះ គឺពួកគេមិនអាចធ្វើដំណើរចេញទៅ​ក្រៅ​ប្រទេស​បាន​ទេ។

យោងតាមសារជាសំឡេង នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ដូច្នេះសូមយកចិត្តទុកដាក់ ទៅលើការដាក់ឈ្មោះឲ្យបា​ន​ត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១២ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម