ព័ត៌មានជាតិ
បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មក្នុង រាជធានីភ្នំពេញ បានចំនួន១៣នាក់
នគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការណ៍ជាមួយនគរបាលរដ្ឋបាលដីឥដ្ឋ និងកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានធ្វើការចុះបង្ក្រាបឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍បានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងធ្វើការបង្ក្រាបបានជាបន្តរបន្ទាប់នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣ឈ្មោះហ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៤ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៥ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៦ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៧ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៨ឈ្មោះកឺម ម៉ាណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៩ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី១០ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី១១ឈ្មោះឃឹម សុវិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី១២ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី១៣ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលស្រុកកៀនស្វាយ បានអោយដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ពួកខ្លួនរួមជាមួយបក្សពួកចំនួន១៣នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួនពីរលើក។
លើកទី១នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ ប្រាក់រៀលចំនួន១៣០០០រៀល(មួយម៉ឺនបីពាន់រៀល)។ លើកទីពីរ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាកVIVO ពណ៌ខៀវ និងកន្លងមកក្រុមបក្សពួករបស់ខ្លួនបានធ្វើសកម្មភាព ឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ស្ពានអ្នកលឿង និងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ នគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ ស្រី០២នាក់ បន្ថែមទៀតនៅផ្ទះសំណាក់យីហោ សី ហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា




-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?