Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ផ្អាកទីតាំង​ស្តុកនិង​ចែកចាយ​អាល់កុល​មួយកន្លែង​ជា​បណ្តោះអាសន្ន​

បានផុស

នៅ

ទីតាំងស្តុកនិង​ចែកចាយ​អាល់កុល​មួយកន្លែង​ឈ្មោះ “​សេង​គា​” ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំCCF ហៅកាត់​ថា ក​.​ប​.​ប​ ​ដោយមានការសហការ​ពី​មន្ត្រី​នៃ​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍ បានធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នក្រោយពិនិត្យឃើញមានភាពមិនប្រកក្រតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកចរាចរទីតាំងស្តុក និងចែកចាយអាកុលនេះ បានធ្វើឡើងនៅ​ថ្ងៃ​ពុធ ២​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ឆ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ផ្ទះ​លេខ ១៥២ Eo ផ្លូវ១០៧ ភូមិ​៤ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

​ក្រោយពីធ្វើ​ការត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​អាល់កុល​ច្រក​ក្នុង​ប៊ីដុង ៣០​លីត្រ សរុប​ចំនួន៥០​ប៊ីដុង​ ដែល៣៩​ប៊ីដុង​មាន​ប្រភពពី​សិប្បកម្ម​ផលិត​អាល់កុល​ក្នុងស្រុក​កោះធំ និង ១១​ប៊ីដុងមានប្រ ភពពី​ក្រុមហ៊ុន SKD និង​ស្រា​អង្ករ ចំនួន ២០​លីត្រ​។ បន្ទាប់មក មន្ត្រី​ជំនាញ​បានសម្រេច​បិត​សៀ​ល​លើ ប៊ីដុង​ទាំងនោះ និង​មិន​អនុញ្ញាតឱ្យ​ចរាចរ​លើ​ទីផ្សារ​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​វិភាគ​ដែល​បាន​បញ្ជូនមក​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.៕​

អត្ថបទដោយ៖ សុខុម

ប្រភពដើម ៖អគ្គនាយកដ្ធាន​ (ក.ប.ប)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម