Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងមាន ទីលានប្រណាំងរថយន្ត តម្លៃជាង៣០លានដុល្លានៅឆ្នាំ២០២២ខាងមុខ​

បានផុស

នៅ

ជនជាតិខ្មែរ​ដំបូង​គេ​ម្នា​ក់បាន​បោះទុន​ប្រមាន៣០លាន​ដុលា្ល​រ​ទៅលើ​គម្រោង​វិនិយោគ​ទីលានប្រណាំង​រថយន្ត​ខ្នាត​អន្តជាតិ​ជាលើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ។ គម្រោង​ដែល​នឹង​លើកមុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នេះ​ ត្រូវបាន​វិយោគ​ដោយ​ក្រុមហ៊ុន Maritime Group ដែលមាន​ទីតាំង​គម្រោង​លើ​ខ្សែ​ដី ១៦០ ហិកតា​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន (Highway)​ថ្មី ភ្នំពេញ​-​ព្រះសីហនុ​ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​៧០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។ ទីលានប្រណាំង​រថយន្ត​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន FIA (Fédération Internationale de l’Automobile)​។ ម្ចាស់​នៃ​គម្រោង​វិនិយោគ​នេះ​ គឺ​អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់​ក្រុមហ៊ុន Maritime Group ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Maritime Group បានផ្តល់​សិទ្ធិ​ទៅដល់​ក្រុមហ៊ុន PHG International ដែល​បានឈ្នះ​ក្នុងការ​ដេញថ្លៃ​ដើម្បី​សាងសង់​គម្រោង​នេះ​ឡើង​ដែល​ត្រូវ​ចំណាយ​ទុនវិនិយោគសរុប២៦​លាន​យូរ៉ូ​ ស្មើ​នឹង​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ ដោយ​ការវិនិយោគ​១០០% របស់​ក្រុមហ៊ុន​Maritime group​ដែល​ក្នុង​នោះ​រួមមាន​ទីលានប្រណាំង​រថ​យន្ត Formula 3​និង​កីឡា Moto Sports ជាច្រើន​ទៀត Shopping Outlet និង​រី​សត​លំដាប់​អន្តរជាតិ​ដែរ ។ គម្រោង​ដ៏​ធំ​នេះ​ នឹងត្រូវ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ​។​

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន Maritime Group គឺជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ពហុ​វិស័យ​ដែលមាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ជាច្រើន​រួមមាន ធនាគារ​ឯកទេស Maritime Bank, Maritime Tower ស្ថិតនៅ​លើផ្លូវ​៦០​ម៉ែត្រ​, កោះ​ស្រមោច​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ។ ចំណែកឯ PHG International ជា​ក្រុមហ៊ុន​អន្តរជាតិ​ដែលមាន​បទពិសោធន៍​ជាង ៣០ ឆ្នាំ​ក្នុងការ​អភិវឌ្ឍន៍​គម្រោង​ទីលានប្រណាំង​រថយន្ត​ជាង​២០​ប្រទេស​លើ​ពិភពលោក រួមមាន​ប្រទេស​អារ៉ាប់ បារាំង ប៉ា​វ៉ែត និង​ម៉ាឡេស៊ី​ជាដើម​។​

អ្នក​ឧកញ្ញា ហេង សិទ្ធី អគ្គនាយក​ក្រុមហ៊ុន Maritime Group បាន​មានប្រសាសន៍ថា​ ដោយ​សង្កេតឃើញ​ថា ​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាសវៃ​ និង​ប្រកបដោយ​គតិបណ្ឌិតរបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​នាំ​នាវា​កម្ពុជា​កំពុង​ហោះ​ទៅមុខ​ឥតឈប់ឈរ​ជាមួយ​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​ជាពិសេស​កម្ពុជា​បានឈរលើ​លំដាប់​លេខ​១ ក្នុងប្រទេស​អាស៊ី​ក្នុងកា​រ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បង្ក​បរិយាកាស​ដ៏​កក់ក្ដៅ​និង​ភាពជឿជាក់​កាន់តែខ្លាំង​ដល់​វិ​យោគិន​ទាំង​ជាតិ​និង​អន្តជាតិ​។ ដោយ ភាព​សុទិដ្ឋិនិយម​នេះហើយ​ទើប​ធ្វើ​ឲ្យ​លោក​ហ៊ាន​បោះទុន​វិនិយោគ​សាងសង់​ទីលាន​ប្រណាំង​រថយន្ត​ខ្នាត​អន្តរជាតិ​នេះ​ឡើង​ដែល​ពីមុនមក​កម្ពុជា​មិន​ធ្លាប់មាន​នោះទេ​។​​គម្រោងដ៏​ធំ​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​ក៏ដូចជា​ការ​ទាក់ទាញ​ការវិនិយោគ​គម្រោង​ធំៗ​បន្ត ទៅ​ថ្ងៃ​ខាងមុខ ៕​

អត្ថបទ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អេហ្ស៊ីប ប្រាប់​អាមេរិក​ថា រដ្ឋ​អារ៉ាប់​ជំទាស់​នឹង​ផែនការ​តំបន់​ហ្គាហ្សា​របស់​លោក ត្រាំ

ភូមិទួលពង្រ
សន្តិសុខសង្គម១៨ នាទីutes មុន

ពលរដ្ឋនៅភូមិទួលពង្រ ស្នេីឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីផ្លូវ ទោះមិនស្ថាបនាជួសជុលផ្លូវក៏ដោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម