Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋត្អូញត្អែ ប្រេងសាំងឡើងថ្លៃ

បានផុស

នៅ

ខណៈពេលបច្ចុប្បន្ន ប្រេងសាំងបានហក់ឡើងខ្លាំងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋលោកមានការរអ៊ូរទាំខ្លាំងណាស់។
ប៉ុន្តែក្នុងនោះអ្នកខ្សត់ខ្សោយងាកមកចាក់សាំងដបដែលមានតម្លៃធូថ្លៃជាងស្ថានីយ៍ចាក់ប្រេងធំៗ។

ជាក់ស្តែងតម្លៃប្រេងសាំង និងម៉ាស៊ូតនាថ្ងៃទី ២ ខែវិច្ឆិកានេះ គឺប្រេងម៉ាស៊ូតមួយលីត្រថ្លៃ៤១០០រៀល ប្រេងសាំងធម្មតាថ្លៃ៤៥៥០រៀល និងសាំងស៊ុបពែថ្លៃ ៥០៥០រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ចំពោះការយកតម្លៃដឹកជញ្ជូនអីវ៉ាន់គឺនៅថ្លៃដដែលបើទោះបីជាសាំងឡើងថ្លៃក៏ដោយ ព្រោះបើហ៊ានតម្លើងថ្លៃដឹកជញ្ជូនគឺច្បាស់ជាគេងាកទៅដឹកអ្នកផ្សេង។

ចំពោះអ្នករត់តាក់សុីក៏មិនខុសពីអ្នកដឹកជញ្ជូនគ្រប់ប្រភេទក៏បានត្អូញត្អែដូចគ្នាតែមិនដឹងជារត់ទៅរកអ្នកណាឲ្យជួយ។
លោក ជុន សុខឿន ដែលរកសុីដឹកអីវ៉ាន់ឲ្យគេតាមបណ្តាខេត្តបានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់មកទិញសាំងដបដែលលក់តាមចិញ្ចើមថ្នល់ប្រើវិញព្រោះមានតម្លៃថោកជាងតាមស្ថានីយ៍ចាក់ប្រេងធំៗ។ ព្រោះតម្លៃសាំងធម្មតាថ្លៃ៤៣០០​រៀល​ឯសាំងស៊ុបពែវិញថ្លៃ៤៥០០រៀល។

លោកសុខឿន ក៏បានត្អូញត្អែដែរថា ធម្មតាសាំងតាមបណ្តាស្ថានីយ៍ធំៗគឺពិតជាល្អជាងសាំងដបខ្លាំងណាស់។ ប៉ុន្តែចំពោះរកសុីតូចតាចមានតែនាំគ្នាចាក់សាំងដបដែលពុំសូវមានគុណភាពហើយងាយនឹងខូចយានជំនិះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម