ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណ កុមារាពាក់កាតចាក់វ៉ាក់សាំង ចូលរៀន
រូបភាពកុមារាម្នាក់ដែលឈរពាក់ម៉ាស់ ពាក់កាតចាក់វ៉ាក់សាំង នៅក្នុងសាលារៀន មានឈ្មោះ គង់ សីហា អាយុ ៧ ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាជ័យ រស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងពីនាយិកាសាលាបឋមសិក្សាជ័យ អ្នកគ្រូ សុខ ញ៉ា ប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី ០២ ខែវិច្ឆិកានេះ។
នាយិកាសាលាបឋមសិក្សាជ័យអ្នកគ្រូ សុខ ញ៉ា បានឱ្យដឹងថា ឪពុករបស់កុមារារូបនេះ ឈ្មោះ ជាង គ័ង ម្តាយឈ្មោះ សាង ធី ជាអ្នកស្រែចម្ការ។

កុមារារូបនេះ ទើបចុះឈ្មោះចូលរៀនកាលពីដើមឆ្នាំ ហើយចូលរៀនបាន១ ខែផ្ទុះជំងឺកូវីដ។ ហើយថា រូបថតដែលថតនោះ គឺក្រុមអង្គការ ចុះមកចែកសម្ភារកាលពីថ្ងៃអាទិត្យទី ៣១ ខែតុលានេះ។
បើតាមអ្នកគ្រូ សុខ ញ៉ា ប្រាប់ថា ស្ថានភាពគ្រួសាររបស់កុមារូបនេះ ស្ថិតក្នុងភាពក្រីក្រ ខណៈដែលមានការជួយឧបត្ថម្ភច្រើនពីសប្បុរសជននានា បន្ទាប់ពីមានការចែកចាយរូបថតតាមបណ្តាញសង្គម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារ អមជាមួយនឹងរូបថតមួយសន្លឹក បង្ហាញពីការចូលរៀនរបស់សិស្សានុស្ស ដែលមានរូបកុមារា សុំ សីហា ឈរពាក់ម៉ាសក្នុងសាលាពាក់កាតចាក់វ៉ាក់សាំង អត់ពាក់ស្បែកជើង។

សម្ដេចតេជោបានបង្ហោះខ្លឹមសារទាំងស្រុងថា “ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។
ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ”៕
អត្ថបទ៖ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត