ព័ត៌មានជាតិ
គ.ជ.ប បង្ខិតការិយាល័យចុះឈ្មោះបោះឆ្នោត កាន់តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋ
ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះ ក្រុមការងារចុះឈ្មោះបោះឆ្នោត បានលើកការិយាល័យចូលទៅតាមភូមិ នៅក្នុង ឃុំ សង្កាត់ ជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ នេះបើតាមមន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា តាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ រយៈពេល១៥ ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ការចុះឈ្មោះ ធ្វើនៅតាមសាលា ឃុំ សង្កាត់ ហើយចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ចប់ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបានរំកិលទៅតាមភូមិ នៅក្នុងឃុំ សង្កាត់នានា ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត។
ទោះជាយ៉ាងណា លោក សោម សូរីដា បានអះអាងថា ការចល័តការិយាល័យចុះឈ្មោះនេះ ក៏មានបញ្ហាមួយដែរ ដោយសារតែការចុះឈ្មោះបោះឆ្នោតស្ថិតនៅក្នុងរដូវវស្សា ដែលធ្វើឱ្យក្រុមចុះឈ្មោះមានការលំបាក នៅពេលចល័តការិយាល័យទៅតាមភូមិ។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
សរុបរយៈពេល២០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួល មានប្រជាពលរដ្ឋបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៣១.៩៦៨ នាក់ ហើយអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៨.៣១៣ នាក់ ចំណែកអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៧៧.៤៧០ នាក់ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុង ឃុំ សង្កាត់ ថ្មីមានចំនួន ៦៩.៣២៥ នាក់៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត