ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១ពាន់គ្រួសារ ទទួលអំណោយពី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១ ១៦០ គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឬស្សី នៃខេត្តបាត់ដំបង៣៣០គ្រួសារ ទទួលបានអំណោយពី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) កាលពីព្រឹកថ្ងៃទី២៣តុលា។

ក្នុងនោះ ដើម្បីជាការចូលរួមចែករំលែកក្តីអាណិត ស្រឡាញ់ និងរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋដែលកំពុងតែត្រូវការជំនួយ ជួយសម្រាលការលំបាក ស្របពេលដែលពួកគាត់ កំពុងតែលិចលង់ ដោយគ្រួសារនីមួយៗ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាផងដែរ។

ថ្លែងក្នុងឱកាសជួបសួរសុខទុក្ខ លោកស្រី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោកស្ដាយនូវការខូចខាត បាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

តែទោះជាយ៉ាងណា សម្ដេចទាំងទ្វេ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឲ្យស្លាប់ដោយអត់អាហារនោះទេ។

លោកស្រី បានផ្ដាំផ្ញើ កុំឲ្យពួកគាត់អស់សង្ឃឹម ត្រូវបន្តបង្កបង្កើនផលទៀត បន្ទាប់ពីទឹកស្រក និងសូមឲ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ និងចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក។ បន្ថែមពីនោះ ប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក និងសូមចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ លោកស្រី បានកោតសរសើរចំពោះកងកម្លាំងគ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស ប៉េអិម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនឹងកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សមួយនេះ និងសូមថ្លែងអំណរគុណដល់បណ្តាសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស តែងតែជួយឧបត្ថម្ភគាំទ្រដល់កងទ័ព និងសមាគម TYDA នូវសម្ភារៈប្រើប្រាស់ ស្បៀងអាហារ សម្រាប់ជូនដល់ជនរងគ្រោះ។

ប្រជាពលរដ្ឋទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយ ដែលជួយសម្រាលជីវភាពពួកគាត់ ខណៈកំពុងតែមានការលិចលង់ ពីគ្រោះទឹកជំនន់នេះ។
ចំណែក លោក ងួន រតនះ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការនាំយកអំណោយទាំងនេះ ប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ទោះបីផ្លូវធ្វើដំណើរលំបាកយ៉ាងណា ឲ្យតែបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន ទាន់ពេលវេលា។
គួរបញ្ជក់ថា នៅក្នុងឆ្នាំ២០២០នេះ ព្យុះ បានបក់បោកនាំយកទឹកភ្លៀង ពីបណ្តាប្រទេសផ្សេងៗ ដែលបង្កឲ្យមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាង២សប្ដាហ៍មកហើយ ធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងជីវភាពរស់របស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


