Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរទេសចរណ៍ ៖ ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង មានសេវាកម្មស្នាក់នៅគ្រប់គ្រាន់ ហើយមិនឡើង​​​ថ្លៃ នោះទេ

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះ ទាំងក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង មិន​មានការខ្វះខាតសេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ដូចកាលពីពេលមុននោះទេ។ ដូច្នេះតម្លៃនៃការស្នាក់នៅ និង​ការហូបចុក របស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងមិនមានការឡើងថ្លៃ នោះឡើយ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២ ខែវិច្ឆិកា​នេះថា សម្រាប់ការបើកទទួលភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលនឹង​ចាប់ផ្ដើម​នាចុងខែវិច្ឆិកានេះ គឺអាជ្ញាធរខេត្ត-ក្រុង និង​មន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តពង្រឹងការគ្រប់គ្រង ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ ជាពិសេសជំរុញផ្សព្វផ្សាយ​ដល់​អាជីវករ និង​សេវាករទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ឲ្យបាន​ខ្ជាប់ខ្ជួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងបន្តថា នៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ មកដល់ពេល​បច្ចុប្បន្ននេះ មិនមានការខ្វះខាតសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានទៀតនោះទេ ហើយតម្លៃវិញ ក៏មិនមានការ​ឡើង​ថ្លៃទៀតនោះដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងតម្លៃនេះ សម្រាប់ក្រុងព្រះសីហុនយើង ឬក្រុង​កោះរ៉ុងហ្នឹង គឺយើងមានសេវាកម្មស្នាក់នៅ បន្ទប់ ភោជនីយដ្ឋានអីគ្រប់គ្រាន់ វាមិនដូចជំនាន់ ២ ៣ឆ្នាំមុន ដែល​មាន​ចិនច្រើន យើងខ្វះខាត ធ្វើឲ្យតម្លៃឡើងថ្លៃ ប៉ុន្តែសម្រាប់បច្ចុប្បន្ន យើងមានសេវាស្នាក់នៅ ហូបចុកគ្រប់គ្រាន់ ចឹង​វាមិនបញ្ហា វាមិនមានតម្លៃអីថ្លៃទេ យើងដឹងស្រាប់ហើយ ផ្ទះសំណាក់របស់យើង ក៏នៅមាន ១៥ ២០ ២៥ អីធម្មតា សណ្ឋាគារ ក៏មាន ២០ ៣០ ៤០អីដែរ តាមស្ដង់ដារ សេវាកម្ម ដែលយើងចង់ជ្រើសរើស លើកលែង​តែសេវាកម្ម ម្ហូប​អាហារ គ្រឿងសមុទ្រអី វាធម្មតាអាចមានឡើងតម្លៃខ្លះ ១០ ១៥ភាគរយអី គឺវាច្រើនតែពេល​បុណ្យទានអី ហើយបើក្រៅពីហ្នឹង វាអត់មានបញ្ហាអីទេ»។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរណ៍ជាតិ នឹង​ធ្វើដំណើរកម្សាន្ដច្រើន ទៅកាន់ក្រុងព្រះសីហនុ និងតំបន់ទេសចរណ៍នានា នៃខេត្តព្រះសីហនុកាន់តែច្រើន នៅ​ពេលមានការ​បើក​​ប្រទេសឡើងវិញ លើគ្រប់វិស័យនោះ។ លោករំពឹងទៀតថា នៅដើមឆ្នាំ ២០២២ខាងមុខ នឹង​មាន​ការបើកជើងហោះឡើងវិញ ដែលនឹងអាចនាំភ្ញៀវទេសចរណ៍អន្តរជាតិ មកកាន់ខេត្តព្រះសីហនុច្រើន ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម