ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន
សៀមរាប ៖ នៅរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ អំណោយរបស់អង្គការUNICEF មានសាប៊ូម្សៅ ៩៣ការ៉ុង ស្មើ១ពាន់១២៥គីឡូក្រាម,ស្បែកជើងកវែង ៤កេស ស្មើ១១០គូរ ស្រោមដៃ ១កេសស្មើ ២២៥គូរ ,សាប៊ូដុំលាងដៃ ៦០កេស ស្មើ ៦ពាន់ដុំ , សំឡីអនាម័យ ២៧កេស ស្មើ ១ពាន់៦២០កញ្ចប់ , របាំងមុខ ៣០០ និង អៀមប្លាស្ទីក ៣ពាន់អៀម ផ្តល់តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ត្រូវបាន លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាំយកមកប្រគល់ដល់រដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
តាមការបញ្ជាក់របស់លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា នេះជាលើកទីពីរហើយ ដែលអង្គការUNICEF បានផ្តល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយលើក ទីមួយមានសម្ភារៈប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ឆ្នាំ២០២១។
ក្នុងនាមលោក ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់អង្គការUNICEF ក៏ដូចថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានផ្តល់ជូននូវសម្ភារៈ ក្នុងកិច្ចបម្រើដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌលចត្តាឡីស័ក។ លោកក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់អំពី សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ សំខាន់បងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស។
លោកបានបន្តទៀតថា ក្រោយពីការបិទយុទ្ធនាការចាក់វ៉ាក់សាំងចំពោះប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើងទៅ និង កុមារអាយុពី១២ឆ្នាំដល់១៧ ឆ្នាំហើយនោះ អាជ្ញាធរខេត្តបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ និងបានបន្តចាក់ជូនកុមារតូចៗពីអាយុ៥ឆ្នាំ ដើម្បីសម្របខ្លួនយើងគ្រប់រូបឲ្យចេះរស់នៅទៅតាមគន្លងបែបថ្មីនៃកូវីដ១៩។ ម្យ៉ាងទៀតលោកក៏បានសំណូមពរ ដល់អង្គការUNICEF ក៏ដូចថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ផងដែរ។ ក្នុងនោះដែរលោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះសម្ភារៈទាំងនេះបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌលចត្តាឡីស័ក និង ប្រជាពលរដ្ឋជួបការខ្វះខាតនៅតាមក្រុង ស្រុក ក្នុងបរិបទកូវីដនេះ។ ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវចេះសម្របសម្រួលក្នុងការរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ១៩នេះ៕
ដោយ ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង