ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញនឹងដំណើរការជើងហោះហើរឡើងវិញ រវាងទីក្រុងម៉ានីលនិងភ្នំពេញ នៅដើមខែធ្នូខាងមុខនេះ
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញនឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីលនិងរាជធានីភ្នំពេញឡើងវិញនៅថ្ងៃទី ៤-៥ខែធ្នូឆ្នាំ២០២១។ នេះយោងតាមការ ប្រកាសរបស់ក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនខេមបូឌាអ៊ែផត បានបើកការកក់សំបុត្រយន្តហោះឡើងវិញផងដែរ។ យ៉ាងណាក៏ដោយអ្នកដំណើរត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សូមរំលឹកជូនថា ក្រសួងសុខាភិបាលក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៣ តុលា ២០២១បានបញ្ជាក់ថា «គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងចុះថ្ងៃទី ១១ខែសីហាឆ្នាំ ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គមជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី»។
ក្រសួងបានបញ្ជាក់ថា ការប្រកាសលុបចោលបម្រាមនេះក៏ដើម្បីស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះផងដែរ។ ការប្រកាសលុប ចោលបម្រាមនេះធ្វើឡើង១ ថ្ងៃ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់ក្រសួងស្ថាប័នជំនាញពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឬចំណុចណាមួយនៅឥណ្ឌូនេស៊ីនិងហ្វីលីពីនឆ្ពោះមកកម្ពុជាដោយរដ្ឋាភិបាលបានធ្វើការគ្រប់គ្រង ព្រលានយន្តហោះបានល្អ។
ក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីន អ៊ែរឡាញ បង្កើតឡើងឆ្នាំ១៩៤១ ។ ក្រុមហ៊ុននេះបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៤ ដឹកអ្នកដំណើរប្រចាំប្រមាណ៣៥ លាននាក់នៅទូទាំងសកលលោក។ ក្រុមហ៊ុននេះ បានដំណើរការហោះហើរទៅកាន់ប្រទេសចំនួន៤១លើសកលលោកនិង ៣៦ជើងហោះហើរក្នុងស្រុកដោយប្រើប្រាស់យន្ត ហោះសរុប៩៧គ្រឿង។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហាឆ្នាំ២០២០ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ នឹងចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គមជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មីរួមទាំងការស្តារឡើងវិញនូវវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាសនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ