ព័ត៌មានជាតិ
សៀមរាប នឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញជាមួយនឹង មហោស្រពសិល្បៈអន្តរជាតិអង្គរ នៅខែធ្នូ ខាងមុខ
សៀមរាប ៖ ខេត្តសៀមរាបរំពឹងថា នឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-11-26-1024x682.jpg)
ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែលមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។
លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តជាតិអង្គរ បានថ្លែងថា “យើងបានធ្វើការងារនេះជាងមួយឆ្នាំមកហើយ។ ជាមួយនឹងការដែលកម្ពុជាក្លាយជាប្រធានអាស៊ាន និងការបើកចំហរប្រទេសឡើងវិញ យើងជឿជាក់ថានេះគឺជាការផ្តល់ជូនដ៏សាកសមមួយដល់មរតកវប្បធម៌ និងទិដ្ឋភាពសិល្បៈក្នុងស្រុករបស់កម្ពុជានាពេលមួយដែលកម្ពុជាមានសិល្បៈ និងវប្បធម៌ជាច្រើនទៀតដែលត្រូវផ្តល់ជូន”។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-11-55-1024x682.jpg)
នៅថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធមួយ នៅរាជធានីភ្នំពេញ ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងរៀបចំពិធីបើកសម្ពោធមួយនៅទីក្រុងសៀមរាបសម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍មហោស្រពនេះនៅថ្ងៃជាមួយគ្នាផងដែរ។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជា គឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយក៏នឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងរបាំអប្សរាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-11-07.jpg)
លោក Aaron Carpene បានបន្តថា “មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ នឹងក្លាយជាពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការធ្វើជាប្រធានអាស៊ាន នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់មរតក ដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេស ព្រមទាំងទេព្យកោសល្យដ៏មានសក្តានុពលចម្រុះរបស់ខ្លួនឯងផងដែរ”។ មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រារព្ធធ្វើឡើងនៅទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-12-11-1024x467.jpg)
អង្គការ UNESCO គណៈប្រតិភូរបស់សហភាពអឺរ៉ុប ការិយាល័យកិច្ចសហប្រតិបត្តិការស្វីស មជ្ឈមណ្ឌលខេមរៈសិក្សា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (American University in Phnom Penh) គឺជាអ្នកឧបត្ថម្ភធំ និងជាអ្នកគាំទ្រដ៏សំខាន់ដល់មហោស្រពនេះ។ ឥឡូវនេះអ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ កំពុងបើកទទួលការឧបត្ថម្ភពីវិស័យឯកជន។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-10-51.jpg)
លោក Aaron Carpene ថ្លែងបន្តថា “ក្រោយបញ្ហាកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលកំពុងត្រូវការជំនួយ តាមរយៈការគាំទ្រដល់ព្រឹត្តិការណ៍នេះ អ្នកមិនត្រឹមតែនឹងជួយគាំទ្រដល់សិល្បៈករ និងសិល្បៈការនី និងមរតករបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងថែមទាំងកំពុងជួយដល់អ្នកដែលនៅក្នុងឧស្សហកម្មទេសចរណ៍ និងនៅក្នុងវិស័យសិល្បៈដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិមួយនេះផងដែរ”។
សម្រាប់អ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបានតាមរយៈអ៊ីមែល [email protected] ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-02_15-10-36-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច