ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ក្រើនរម្លឹកពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះឲ្យបានល្អ
ភ្នំពេញ ៖ រដ្ឋបាលរាជធានី បានធ្វើការក្រើនរម្លឹកពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះអោយបានល្អ កុំអោយមានហានិភ័យដល់អ្នកផ្សេងទៀត។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០២វិច្ឆិកានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាក ព្យាបាល ថែទាំ នៅតាមផ្ទះ អំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មុននឹងបញ្ចេញមកខាងក្រៅ ដូចមាននៅក្នុងសេចក្ដី ជូនដំណឹងលេខ ០៤៨/២១ ជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ អនុវត្តការណែនាំ
របស់រដ្ឋបាលរាជធានីភ្នំពេញបានល្អប្រសើរ ប៉ុន្តែនៅមានបងប្អូនប្រជាពលវដ្ឋមួយចំនួនតូចទៀត នៅពុំទាន់អនុវត្តបានល្អនៅឡើយ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែល សម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ សូមអនុវត្តដូចខាងក្រោម៖
១- ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
២- ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
៣- ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
៤- ត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល០៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមមាត្រាទី០៩ នៃច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រកាសឱ្យប្រើដោយព្រះរាជ្យក្រុមលេខ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលបានចែងថា «អំពើចម្លងដោយចេតនា នូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ និងលិខិតបទដ្ឋាន ពាក់ព័ន្ធ ដែលមានជាធរមាន។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ