Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ឧបត្ថម្ភ​ម៉ាស់ និង​ជែ​ល ជូន​បញ្ជា ការដ្ឋាន​យោធភូមិភាគ​ពិសេស

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ពិសេស បានទទួល​អំណោយ​ឧបត្ថម្ភ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែន តារា មេបញ្ជាការរង​កងទ័ព​ជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ឧបត្ថម្ភ​ទាំងនោះ រួមមាន ម៉ាស់​ក្រណាត់​ចំនួន​២១,៣៩៦​ម៉ាស់ និង​ជែ​ល​លាងដៃ​ចំនួន ១៧,៨៣០​ដប សម្រាប់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

ទឹកចិត្ត​ដ៏​ប្រពៃ របស់​លោក​មេបញ្ជាការ កងទ័ពជើងគោក និង​ភរិយា បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ដ​ល់​សុខុមាលភាព​កងយោធពល​ខេមរភូមិន្ទ​និយាយ​ជារួម និង​និយាយ​ដោយឡែក នាយទាហាន នាយទាហានរង និង​ពលទាហាន​យោធភូមិភាគ​ពិសេស ជៀស​ផុតពី​ជំងឺ​កាវ​សាហាវ​កូ​វីដ​-១៩។

ជំនួសមុខ​ឲ្យ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​យោធភូមិភាគ​ពិសេស ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ឯកឧត្តម មេបញ្ជាការ និង​លោកជំទាវ ដែលជា​និច្ច​ជា​កាល​តែងតែ​បារម្ភ​អំពី​សុខុមាលភាព​របស់​កង​ទ័ព នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ជា​កិច្ច​តបស្នង យោធិន​គ្រប់រូប​ប្តេជ្ញា​បន្ត​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច និង​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​រួមគ្នា​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ឲ្យ​បាន​ដាច់ខាត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម