ព័ត៌មានជាតិ
ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣១នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ
កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៣១ នាក់ (ស្រី១៦នាក់) នៅ ២គោលដៅផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានឱ្យដឹងថា នៅវេលាម៉ោង ១០យប់ ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១កម្លាំងនគរបាលការពារព្រំដែនវរសេនាតូច ការពារព្រំដែនគោកលេខ ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ (ស្រី៦នាក់)មកពីខេត្តពោធិ៍សាត់នៅចំណុចផ្សារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួកប្រគល់ឱ្យ នគរបាលប៉ស្តិ៍រដ្ឋបាលឃុំគោករមៀត។

ប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគាត់មានបំណងទៅធ្វើការនៅប្រទេសថៃនិងបានទាក់ទងមេខ្យល់ជនជាតិថៃដោយគេយកថ្លៃជូន ផ្លូវតម្លៃក្នុងម្នាក់ ៦៥០០ បាតដល់កន្លែងធ្វើការទើបប្រគល់ប្រាក់ ។ លុះធ្វើដំណើរដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ដោយឡែកនៅវេលាម៉ោង១១យប់ថ្ងៃដដែលនោះ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរបម្រុងលួច ឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំគោករមៀតចំនួន ២១ នាក់ (ស្រី១០នាក់) ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ១៣នាក់,បាត់ដំបង ម្នាក់,ខេត្តស្ទឹងត្រែង ២នាក់ និងខេត្តសៀមរាបចំនួន ៥នាក់។

ពលរដ្ឋទាំង២១នាក់បានឲ្យដឹងថា ពួកគាត់មានបំណងទៅធ្វើការងារនៅប្រទេសថៃដោយបានទាក់ទងមេខ្យល់ជនជាតិថៃតាមទូរសព្ទដោយគេយកថ្លៃជូនផ្លូវចំនួន ៦,០០០ បាត ទៅ ៦,៥០០បាត ហើយពួកគាត់បានជិះតាក់ស៊ីនៅទីរួមខេត្តបន្ទាយមានជ័យទៅច្រក់បឹងត្រកួនក្នុងតម្លៃក្នុងម្នាក់យក ៧០០បាត ទៅ ២,០០០បាត។ នៅពេលទៅដល់បឹងត្រកួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នពលរដ្ឋទាំង ៣១ នាក់ត្រូវបានបញ្ជូនទៅក្រុមការងារចម្រុះប្រចាំការនៅច្រកអូរបីជាន់ស្រុកអូរជ្រៅដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត