ព័ត៌មានជាតិ
បាត់ពីផ្ទះ៣ថ្ងៃប្រទះឃើញស្លាប់ក្នុងព្រៃសមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្ម
បុរសម្នាក់បាត់ពីផ្ទះ៣ថ្ងៃត្រូវបានក្រុមគ្រួសារដើររកបានប្រទះឃើញសាកសពនៅក្បែរមាត់ជ្រោះព្រៃស្ងាត់ហើមស្អុយទៅហើយ។
សពបុរសខាងលើ ត្រូវបានក្រុមគ្រួសាររកឃើញកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមាត់ជ្រោះព្រៃស្ងាត់ ឋិតក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រាប់ថាមានឈ្មោះ ភីម លៀន អាយុ៥០ឆ្នាំរស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។

ក្រុមគ្រួសារជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅវេលាម៉ោង៦ព្រឹកថ្ងៃ៣១ខែតុលា ឆ្នាំ២០២១។ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ទៅលោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាកម្លាំងចុះពិនិត្យ និងស៊ើបអង្កេតក្នុងករណីខាងលើនេះ។
ក្រុមគ្រួសារជនរងគ្រោះបានបន្តថា ក្រោយបាត់ខ្លួនក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច នឹងនាំគ្នាដើររកជនរងគ្រោះ ដែលតែងតែជិះម៉ូតូមកមើលស្បៃអួនដែលដាក់យកត្រីនៅចំណុចភ្នំរមៀតកន្លែងស្ងាត់បានប្រទះឃើញសាកសពបុរសខាងលើហើមស្អុយទៅហើយ តែមិនឃើញម៉ូតូនោះទេ។

លោក អ៊ុក មឿន ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក្រោយពីបានបញ្ជាពីលោកស្នងការរងបានដឹកនាំកម្លាំងចុះពិនិត្យឃើញថា សពមានសភាពហើមស្អុយនិងមានស្លាកស្នាមមួយចំនួននៅកន្លែងថ្ងាសត្រូវគេវាយសម្លាប់។
លោកបន្តថា តាមការពិនិត្យសពជនរងគ្រោះត្រូវគេប្លន់យកម៉ូតូដោយវាយសម្លាប់ ជាអំពើឃាតកម្ម សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារបូជាតាមប្រពៃណី នៅក្នុងព្រៃនោះតែម្ដង។ ករណីខាងលើនេះត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីវែកមុខរកឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ងិនលីម



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង