Connect with us

ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ប្រកាសទទួលគម្រោងស្នើសុំជំនួយ អភិរក្សវប្បធម៌

បានផុស

នៅ

ស្ថានទូតអាមេរិក នៅភ្នំពេញ និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលពាក្យស្នើសុំជំនួយថវិកាពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) សម្រាប់ឆ្នាំសារពើពន្ធ ២០២២។ ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ ដុល្លារ ដល់ ៥០០ ០០០ ដុល្លារក្នុងគម្រោងនីមួយៗ។ កាលបរិច្ឆេទផុតកំណត់ទទួលសំណើគឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិ AFCP នេះ ត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ របស់គេ។ សម្រាប់ប្រទេសកម្ពុជា មូលនិធិ នេះ មានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារ និងវិមានប្រវត្តិសាស្រ្ត សមុច្ច័យសារមន្ទីរ និងទម្រង់នានា ដែលសម្តែងឱ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារដោយច្បាប់កម្ពុជា។

ការជួសជុលជណ្តើរខាងជើង នៃប្រាសាទព្រះវិហារ ស្ថិតនៅក្នុងចំណោមគម្រោងជាច្រើន ដែលកំពុងដំណើរការ និងគាំទ្រដោយសហរដ្ឋអាមេរិក នៅក្រោមកម្មវិធីជំនួយនេះ។

ចំពោះសេចក្តីណែនាំ និងព័ត៌មានបន្ថែម សូមចូលមើលទីនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម