ព័ត៌មានជាតិ
សាលារៀនទូទាំងខេត្តរតនគិរី បើកឡើងវិញ បន្ទាប់ពីបិទទ្វារជិត១ឆ្នាំ
បន្ទាប់ពីបានបិទទ្វារអស់រយៈពេលប្រមាណជិត១ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចឱ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បានបើកទ្វារដំណើរការសិក្សាឡើងវិញ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ-១៩ នៅក្នុងថ្នាក់រៀន។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចាប់បើកដំណើរការគ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជន ទូទាំងខេត្ត។ ការបើកដំណេីការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយកំណត់ការបង្រៀន និងរៀនតាមបណ្តុំពី ១៥នាក់ ទៅ ២០នាក់ ដោយបន្តអនុវត្ត នូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។ នៅក្នុងសាលា មិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សាទេ។

លោក ខាត់ សាម៉ាល់ បន្តថា ការបើកសាលារៀនឡើងវិញ ចាំបាច់ត្រូវធ្វើការងារដើម្បីឈានទៅចាប់យក គន្លងថ្មីប្រកបដោយចីរភាព។ ខណៈហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ។
ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះសិស្សានុសិស្សនៃវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្រុងបានលុង កញ្ញា សួស វណ្ណនីកា និងកញ្ញា រិត សៀវអាយ បានលើកឡើងស្រដៀងគ្នា ដោយពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឱ្យបេីកដំណេីរការសាលរៀនឡេីងវិញនាពេលនេះ ដែលធ្វើឱ្យពួកគេមានឱកាសសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ និងងាយស្រួល។ ពួកនាងបន្តថា ការសិក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់ គាត់អាចពន្យល់មេរៀនបានគ្រប់ជ្រុងជ្រោយ ពេលសិស្សមានចម្ងល់ក្នុងមេរៀន គឺមានការបកស្រាយពន្យល់ពីគាត់ភ្លាមៗ។

ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាព នៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងខេត្តរតនគិរី បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលា និងនៅក្នុងថ្នាក់រៀន និងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្ដិស្ដង់ដា។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ