Connect with us

ព័ត៌មានជាតិ

ចាប់អ្នកលេងមាន់ជល់តាមទូរទស្សន៍៣នាក់ ដកហូតម៉ូតូ៨​គ្រឿង​

បានផុស

នៅ

កម្លាំង​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បានឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៣​នាក់ ពាក់ព័ន្ធ​ករណី​បើក​ទីតាំង​លេងល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អនឡាញ​(​ទូរទស្សន៍​) ​ដោយ​ខុសច្បាប់។​

ការឃាត់ខ្លួន​នេះបាន​ធ្វើឡើង​កាលពីវេលា​ម៉ោង​១២​និង​១០​នាទី​រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅចំ​ណុច​ផ្ទះមួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ពី​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនមាន ១-​ឈ្មោះ ពិល រុំ (​ម្ចាស់​ទីតាំង​)​ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​។​ ២-​ឈ្មោះ រុណ ប៊ុន​លឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ចិញ្ចឹម​ជ្រូក មាន​ទីលំនៅ​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ និង​៣-​ឈ្មោះ អិន រស្មី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូតម៉ូតូ​ចំនួន៨​គ្រឿង ទូរ​សព្ទ​ដៃ​ចំនួន២​គ្រឿង (​ចាស់ៗ​) ទូរទស្សន៍១​គ្រឿង​។ បន្ទាប់មកសមត្ថកិច្ចបាន​អញ្ជើញលោក​គ្រូពេទ្យ​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ជា​លទ្ធផល​អវិជ្ជមាន​ទាំង​៣​នាក់​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣​នាក់​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច៣៦ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម៤៨ នាទីutes មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម