Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងអំណរគុណ​សប្បុរសជន ដែល​បានរួម​ចំណែក​ការងារ​មនុស្សធម៌ និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បែបនេះ​ខណៈ​ទទួល អង្ករ ២​តោន ទឹកត្រី និង​ទឹក​ស៊ី​អ៊ីវ ៥០​យួរ ដែលជា​អំណោយ​របស់លោក ជែ​ម ផាក នាយក​ប្រតិបត្តិ ក្រុមហ៊ុន អេ​ឡេ​ហ្វេ​ន ខេ អ ស៊ី សឺ​វី​ស​ឯ​.​ក តាមរយៈ លោក​ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការ​កិច្ច ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដល់​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរសជន​ជា​ម្ចាស់​អំណោយ នៃ​ក្រុមហ៊ុន អេ​ឡេ​ហ្វេ​ន ខេ អ ស៊ី សឺ​វី​ស​ឯ​.​ក ដែល​បាន​ចូលរួមចំណែក​ជាមួយ​ខេត្ត​ស្វា​រៀង ក្នុង​ស្មារតី និង​កាយវិការ​មនុស្សធម៌ ក៏ដូចជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ចំណាត់ការ​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចសង្គម នៅក្នុង​ទូទាំងប្រទេស​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរជន​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់ខ្លួន កន្លងមក​ក៍​ដូច​ថ្ងៃនេះ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​ដល់​ការងារ​មនុស្សធម៌ ក៏ដូចជា​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចូលរួម​កាត់ផ្តាច់​នូវ​ការចម្លង ដែល​កើតចេញពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម