ព័ត៌មានជាតិ
ពេលនេះមានអ្នកចេញមុខប្ដឹង នារី-បុរសស្លៀកស្បង់ Live រាំ Live ទៅសាលាដំបូងហើយ
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសម្នាក់ឈ្មោះ ឃាន គឹមលាង អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងដល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្មវត្ថុនៃបណ្ដឹងនោះ គឺសុំប្ដឹងម្ចាស់គណនីហ្វេសប៊ុក និង តិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួកពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។
លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗថា កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និង តិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់) ដោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឱ្យមនុស្សម្នាយ៉ាងច្រើនរិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ លោក ឃាន គឹមលាង បានស្នើសុំ ព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។
ទាក់ទងករណីខាងលើនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បញ្ហានេះទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីពរ មិនមានការអនុញ្ញាត បើតាមច្បាប់ គឺពួកគេមានទោស។ លោកបានធ្វើការអំពាវនាវ សំណូមពរ សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាយកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យកទៅបំប្លែងលេងទៅតាមអ្វីដែលចិត្តចង់ ដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពទេ។
បន្ទាប់ពីការផ្ទុះការិះគន់នៅលើបណ្ដាញសង្គមករណី នារីវ័យក្មេងស្រស់ស្អាត រាំជាមួយបុរសម្នាក់ លាបមុខជាខ្មោច ពាក់កងដៃកងជើង ហើយស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោងនោះ នៅពេលនេះ ពួកគេបានចេញសុំទោសជាសាធារណៈ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយការប្រព្រឹត្តណាមួយមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមានទោស។
គួរបញ្ជាក់ថា យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ ការប៉ះពាល់ដល់សាសនារបស់រដ្ឋ ក្នុងផ្នែកទី១ “បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា” មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
មន្ត្រីនាំពាក្យក្រសួងធម្មការ ថ្កោលទោស អ្នកស្លៀកស្បង់ចីពរព្រះសង្ឃ រាំតាមបណ្ដាញសង្គម
តើការប្រព្រឹត្តមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី មានទោសដូចម្ដេច?
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?