ព័ត៌មានជាតិ
តុលាការកំពូល សម្រេចមិនដោះលែងអតីតផ្កាយ២ សូយ ចាន់សឿន អោយនៅក្រៅឃុំ
សំណុំរឿងអតីតមន្ត្រីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ដែលកំពង់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ ត្រូវបានតុលាការកំពូលសម្រេចនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន ពោលគឺបន្តការឃុំខ្លួនរងចាំដល់តុលាការសម្រេចក្នុងអង្គសេចក្ដី ។ សវនាការនេះដឹកនាំដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ ។

ក្នុងអង្គសវនាការ ជនជាប់ចោទបានលើកឡើងថា ខ្លួនមានលំនៅដ្ឋានពិតប្រាកដ សុំដាក់តម្កល់ប្រាក់ធានាចំនួន៥០០០ ដុល្លារ និងព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការ ។
ចំណែកជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស បានស្នើសុំអោយតុលាការកុំដោះលែងជនជាប់ចោទ ព្រោះវត្តមានជនជាប់ចោទនៅក្រៅឃុំប៉ះពាល់ដល់សុវត្ថិភាពរបស់ខ្លួន ។

ក្រោយពីបញ្ចប់ការសួរដេញដោលទល់មុខគ្នានេះ ក្រុមប្រឹក្សាតុលាការកំពួលបានប្រកាសសេចក្ដីសម្រេចភ្លាមបដិសេធមិនអោយជនជាប់ចោទឈ្មោះ សូយ ចាន់សឿន នៅក្រៅឃុំឡើយ ពោលគឺបន្តឃុំខ្លួនរងចាំតុលាការសម្រេចក្នុងអង្គសេចក្ដីនៅពេលក្រោយ ៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា