ព័ត៌មានជាតិ
បង្ក្រាបល្បែងកន្ទុយលេខ៥ទីតាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងក្រុងប៉ៃលិន
នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ដឹកនាំលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចូលឆ្មក់បង្ក្រាបល្បែងកន្ទុយលេខ(ឆ្នោត) និងឆ្នោតកោសចំនួន០៥ទីតាំង ក្នុង២សង្កាត់ គឺសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងចំណោមទីតាំងទាំង៥នេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន៥នាក់ ភេទស្រី ព្រមទាំងភ្ជាប់ដោយវត្ថុតាង សៀវភៅកត់កន្ទុយលេខ ប៊ិច ក្រដាសកត់កន្ទុយលេខ ម៉ាសស៊ីនគិតលេខ ម៉ាស៊ីនបាញ់លេខឆ្នោតម៉ាក Mobile Printer ឆ្នោតកោស ទូរស័ព្ទដៃ និងថវិកាមួយចំនួន ។

លោកអធិកានគរបាលក្រុងប៉ៃលិន មានប្រសាសន៍បន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១ឈ្មោះ ហន នុត ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ។ ទី២ឈ្មោះ យ៉ែម សុខណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន(កត់កន្ទុយលេខនៅចំណុចផ្សារប៉ាងរលឹម) ។ ទី៣ ឈ្មោះ តាក់ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ទី៤ចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឈ្មោះ ធឿន ស្រីទឿម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ និងទី៥ចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានឈ្មោះ ស្វាយ ចន្នី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ/ឃុំខាងលើ(កន្ទុយលេខ និងឆ្នោតកោស)ផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ដែលជាមេកន្ទុយលេខ(ឆ្នោត) ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?