ព័ត៌មានជាតិ
អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញាបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥
ក្រោមការដំឡើងស្លាក និងធ្វើការផ្សព្វផ្សាយអប់រំ អំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីម្សិលមិញនេះ អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញាបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ក្រោយបញ្ចប់សង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះឈ្នះពីរាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលខ្លះកប់នៅក្នុងដី និងមួយចំនួនទៀត ត្រូវបានពលរដ្ឋប្រមូលទុកបានបង្កគ្រោះថ្នាក់ដល់ប្រជាកសិករជាបន្តបន្ទាប់ នៅតាមដំបន់ស្រែចម្ការ ដែលវាជាឧបសគ្គក្នុងដំណើរការស្ដារកសាង និងអភិវឌ្ឍន៍លើវិស័យកសិកម្មរបស់ប្រជាកសិករ ដែលជាកត្តាគំរាមកំហែង មកលើអាយុជីវិតមនុស្សសត្វទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅឡើយ។

ការលើកឡើងរបស់លោកអភិបាលខេត្តបែបនេះ បានធ្វើឡើងក្នុងពិធីលើកដំឡើងស្លាកផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅក្នុងតំបន់ព្រំដែនស្រុកកំរៀង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ។

ក្នុងនោះលោកបានបញ្ជាក់បន្ថែមថា តាមការសិក្សារស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌដែលនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលនៅសល់ក្នុងតំបន់ដែលសង្ស័យមាន គ្រាប់មីនសរុបទូទាំងខេត្ត មានចំនួនប្រមាណ១១.០០០ហិកតាទៀត ចាំបាច់ត្រូវបន្តបោសសម្អាតឲ្យអស់នៅឆ្នាំ២០២៥ជាផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពមីន២០១៨-២០២៥។



លោក លី ធុជ ទេសរដ្ឋមន្ដ្រីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងដែរថា បេសកកម្មសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ជាការងារដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង និងដោះស្រាយក្នុងការបោសសំអាតឲ្យអស់តាមការគ្រោងទុក ដោយតាមរយៈគ្រាប់យុទ្ធភណ្ឌនេះហើយ បានបង្កជាហានិភ័យដល់ប្រជាពលរដ្ឋទូទៅពិសេសប្រជាកសិករ បានបង្កឲ្យបាត់បង់អាយុជីវិតនិងពិការជាដើម។ លោកបន្តបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តគោលដៅមួយ ដែលត្រូវខិតខំបន្តបោសសំអាតគ្រាប់មិនទាន់ផ្ទុះ ដែលកប់នៅក្នុងដីតាមរយៈរាជរដ្ឋាភិបាលបានខិតខំកៀរគរទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជំនាញពីបណ្ដាប្រទេសសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយលយលើបញ្ហាគ្រាប់មីននៅទូទាំងខេត្ត ដែលប្រឈមក្នុងប្រទេសកម្ពុជាយើង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ