ព័ត៌មានជាតិ
ល្មើសវិន័យកងកម្លាំង! មន្ត្រីនគរបាលម្នាក់ ត្រូវបានដកហូតមុខតំណែង ពីអធិការរងក្រុងតាខ្មៅ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពី ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ដោយបានសម្រេចដកហូតមុខតំណែង មន្ត្រីនគរបាលម្នាក់ ពីអធិការរង នៃអធិការដ្ឋានក្រុងតាខ្មៅ។
យោងតាមប្រកាស របស់សម្ដេចក្រឡាហោម ស ខេង ចុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកានេះ បានសម្រេចថា ត្រូវអនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែង ចំពោះវរសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ ៧៨១៩៣ ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ក្នុងប្រកាសដដែល បានបញ្ជាក់ថា ការដកហូតមុខតំណែង មន្ត្រីនគរបាលរូបនេះ ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
យ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ការដកហូតមុខតំណែងនេះ ក៏ប្រហែលអាចមកពីមន្ត្រីនគរបាលរូបនេះ ទើបទទួលបានតំណែងថ្មី ជាអធិការរង បានបបួលមិត្តភ័ក្តិ និងក្រុមការងាររបស់ខ្លួន រៀបចំពិធីជួប ជុំផឹកស៊ី ល្មើសនឹងវិធានការរដ្ឋបាលខេត្តកណ្ដាល ដើម្បីស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ កាលពីអំឡុងខែកក្កដាកន្លងទៅនេះ៕




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល