ព័ត៌មានជាតិ
ដេត ម៉ាលីណា ផ្ទុះប្រតិកម្ម និងព្រមានផ្លូវច្បាប់លើបុគ្គលម្នាក់ ដែលរិះគន់ជេរដៀលកិត្តិយសខ្លួន
នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ដេត ម៉ាលីណា នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ចេញប្រតិកម្ម ដោយបង្ហាញការមិនពេញចិត្តលើបុគ្គលម្នាក់ ដែលប្រើសម្តីរិះគន់និ ងជេរ ដៀលកិត្តិយសមកលើរូបនាងទៀតផង។ ក្នុងនោះអ្នកនាង ដេត ម៉ាលីណា ក៏បានព្រមានផ្លូវច្បាប់លើករណីនេះផងដែរ។
យោងតាមការបង្ហោះរបស់អ្នកនាង ដេត ម៉ាលីណា ដែលបានភ្ជាប់និងការចុះផ្សាយថា” ព្រលះ ដេត ម៉ាលីណា ខ្លាំងៗនាងឯងមានលុយប៉ុន្មានមកនៅជាមួយ ឌួង ឆាយ ” ,ព្រមទាំងឈ្មោះម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ នោះអ្នកនាងបានលើកឡើងថា នាងខ្ញុំសុំសួរលោកពូថា លោកពូជាប៉ូលិសជាអ្នកសារព័ត៌មានឬជាតុលាការ ? ហើយលោកពូមានប្អូនស្រី មានប្រពន្ធ ឬមានម្ដាយឬអត់ទើបលោកពូប្រើពាក្យបែបនឹងមកលើរូបនាងខ្ញុំ ទាំងដែលនាងខ្ញុំមិនស្គាល់លោកពូទាល់តែ សោះហេតុអី្វបានជាលោកពូប្រើពាក្យសម្តីជេរនឹងដៀលកិត្តិយសមកលើរូបនាងខ្ញុំបែបនេះ។
អ្នកនាង ដេត ម៉ាលីណាបន្តថា បើសិនជាលោកពូឆ្លើយសំនួរដែលនាងខ្ញុំសួរលោកពូ ប៉ុន្តែបើសិនចម្លើយនាងខ្ញុំទទួលយកមិនបានទេ អ្វីដែលលោកពូប្រើធ្វើនិងទង្វើនឹងពាក្យសម្តីចោទប្រកាន់មកលើនាងខ្ញុំបែបនេះ នាងខ្ញុំសុំឲ្យច្បាប់ជួយដោះស្រាយដែលលោកពូបានប្រើពាក្យសម្តីបែបនេះមកលើនាង ខ្ញុំព្រោះប៉ាម៉ាក់បងប្អូន និងក្រុមគ្រួសារមិនដែលមានអ្នកណាប្រើពាក្យបែបនេះមកលើរូបនាងខ្ញុំទេ ហើយនាងខ្ញុំនឹងលោកពូមិនដែលស្គាល់គ្នា ហើយក៏មិនដែលមានទំនាស់អ្វីជាមួយគ្នាដែរ។
អ្នកនាង ដេត ម៉ាលីណា និយាយទៀតថា នាងខ្ញុំមិនដឹងថា លោកពូមានគោលបំណងអ្វីមកលើរូបនាងខ្ញុំហើយមិនដឹងថា បានផលប្រយោជន៍អ្វីដែរបានលោកពូទំនេរអត់ការងារធ្វើមកអង្គុយនិយាយរឿងនាងខ្ញុំនិយាយទាំងដែលលោកពូ គ្មានភាពជាបុរសអី្វបន្តិច ដូច្នេះនាងខ្ញុំទទួលយកមិនបាននោះទេ។ លោកពូមិនមែនជាខ្ញុំហើយមិនមែនជាមនុស្សនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំដែរ ខ្ញុំសូមទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ព្រោះនាងខ្ញុំមិនអាចបន្តឲ្យមនុស្សម្នាក់ៗ ដែលមិនដឹងរឿងច្បាស់មកជេរដៀលជាន់ពន្លិចមកលើរូបនាងខ្ញុំដែរ។
អ្នកនាង ដេត ម៉ាលីណា និយាយថា លោកពូជាមនុស្សប្រុសទៀតខ្ញុំជឿជាក់ថា ប្រហែលជាមានអ្វីនៅពីក្រោយហើយទើបលោកហ៊ាននិយាយបែបនេះ នាងខ្ញុំក៏មានកិត្តិយសនឹងតម្លៃរបស់នាងខ្ញុំដែរ នាងខ្ញុំជឿលើច្បាប់ សុំឲ្យច្បាប់ជួយរកយុត្តិធម៌នាងខ្ញុំ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ប្រសិនជាមានជនណាម្នាក់ឬសារព័ត៌មានណា ដែលចុះផ្សាយឬលាបពណ៌នឹងនិយាយបំផ្លើសពីនាងខ្ញុំទៀត នាងខ្ញុំសុំធ្វើការតាមផ្លូវច្បាប់ហើយ ព្រោះនាងខ្ញុំគ្មានពេលវេលាមកអង្គុយបកស្រាយពីរឿងលាបពណ៌ដដែលៗនេះទេ នាងខ្ញុំអត់ទំនេរ ព្រោះនាងខ្ញុំត្រូវធ្វើការរកលុយដើម្បីចិញ្ចឹមមើលថែកូនៗនឹងមើលថែក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់។
អ្នកនាងបន្ថែមថា នាងខ្ញុំមិនបានអាងអី្វត្រូវការប្ដឹងនោះទេ ប៉ុន្តែនាងខ្ញុំមិនអាចទុកបន្តឲ្យនាងខ្ញុំរងនៅការបង្ខូចឈ្មោះបែបនេះតទៀតទេ ព្រោះនាងខ្ញុំគ្មានពេលវេលាទំនេរទៅចំណាយថវិកាទៅលើសារពត៌មានដើម្បីចុះផ្សាយ ឬគ្មានពេលនិយាយបក ស្រាយនាំតែខូចកិត្តិយសនាងខ្ញុំនោះទេ ព្រោះនាងខ្ញុំត្រូវការពេលវេលាផ្ទាល់ខ្លួនរបស់នាងខ្ញុំដែរ បើនរណានិយាយដែលមិនមែនជាការពិត នាងខ្ញុំក៏ត្រូវការពារកិត្តិយស ព្រោះនាងខ្ញុំក៏ជាម្ដាយរបស់កូនៗទាំងបីនាក់ដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៨ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក