Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់​ចំនួន​១៥ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​វិនិយោគ​បន្ថែម​ទៅលើ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

បានផុស

នៅ

ទឹកប្រាក់​ចំនួន​១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​នៅក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដោយ​ក្រុមហ៊ុន OCIC ហើយ​ពិធី​ចុះហត្ថលេខា​លើទឹក​ប្រាក់​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ រវាង​ក្រុមហ៊ុន Overseas Cambodia Investment Corporation LTD (OCIC) Cambodia Airport Investment Co., LTD (CAIC) និង​ធនាគារ Prince Bank​។

បើតាម​ក្រុមហ៊ុន Cambodia Airport Investment Co., LTD (CAIC) បាន​ឲ្យ​ដឹងថា គម្រោង NPPIA បច្ចុប្បន្ន​សម្រេចបាន​២៦ ភាគរយ​ហើយ ដែលមាន​ទឹកប្រាក់​សរុប​៣៤៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​នោះឡើយ ហើយ​គម្រោង NPPIA រំពឹងថា នឹងត្រូវ​ដាក់​ហើយ​ធ្វើ​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​កម្ពុជា (CAIC) គឺជា​ក្រុមហ៊ុនចម្រុះ​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន OCIC និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ក្រោម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​ការងារ​សាងសង់​ព្រលាន​យន្ត​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ចម្ងាយ​២០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃដី​សរុប​២៦០០​ហិកតា​។​

​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ មានតម្លៃ​១,៥ ពាន់​លាន​ដុល្លារ​អាមេរិក សាងសង់​នៅលើ​ផ្ទៃដី​ចំនួន​២៦០០​ហិកតា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ៩០ ភាគរយ និង​រាជរដ្ឋាភិបាល​កម្ពុជា​១០ ភាគរយ ហើយ​គម្រោង​ព្រលានយន្តហោះ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​គម្រោង​នេះ នឹង​ក្លាយជា​ព្រលានយន្តហោះ​ធំជាងគេ នឹង​ទី​៩ នៅលើ​ពិភពលោក ដោយ​នាំមុខ​ដោយ​ព្រលានយន្តហោះ ឈី​កា​ហ្គោ​អូ​ហារ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​របស់​ប្រទេស​ចិន​។ នៅពេល​គម្រោង​នេះ​បញ្ចប់ទៅ វា​នឹង​អាច​ផ្ទុក​យន្តហោះ​ធុន​ធំ​បាន​គ្រប់​ប្រភេទ អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូតដល់​២៧ លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង​អ្នកដំណើរ​៣០ លាន​នាក់​នៅ​ឆ្នាំ​២០៥០ ស្របតាម​ផែនការមេ នៃ​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​។ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​ចំណត​យានយន្ត​ថ្មី ប្លែក ហើយ​ទំនើប ដែលជា​ព្រលានយន្តហោះ​លំដាប់ថ្នាក់ 4F ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​របស់​អង់គ្លេស​។ គម្រោង​សាងសង់ មាន​៣​ដំណាក់កាល​រួមមាន​៖

​ដំណាក់កាល​ទី​១ នឹង​អាចដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣ ដែល​អាច​ទទួល​ភ្ញៀវទេសច​របា​ន ១៣​លាន​នាក់​។ សម្រាប់​ការងារ​សាងសង់ ដំណាក់កាល​ទី​១ មានដូចជា​៖ អគារ​ស្ថានីយ​អ្នកដំណើរ​មាន​កម្ពស់​៤៥ ម៉ែត្រ ៥ ជាន់ និង​ជាន់​ក្រោម​ដី​១​ជាន់ ដែលមាន​ផ្ទៃក្រឡា ២៤៣០០០​ម៉ែត្រការ៉េ គ្រោង​នឹង​បញ្ចប់​ចុងឆ្នាំ​២០២២​។ ការសាងសង់​ផ្លូវ​រត់​យន្តហោះ (Runway) មាន​ប្រវែង ៤ ពាន់​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ ជា​ប្រភេទ​អាកាសយានដ្ឋាន 4F​។ ការសាងសង់​អគារ​ប៉ម​ត្រួតពិនិត្យ​ផ្លូវអាកាស មាន​កម្ពស់​១០៨​ម៉ែត្រ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​។​

​ការងារ​សាងសង់​អគារ និង​ទីតាំង​ផ្សេងៗ​ជាង​៤០ ផ្សេងទៀត សម្រាប់​បម្រើ​ប្រតិបត្តិការ​របស់​ព្រលានយន្តហោះ​មានដូចជា ស្ថានីយ​អ្នកដំណើរ VIP, ទីតាំង​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ទីតាំង​ស្តុក​សំណល់​រឹង កន្លែង​ជួសជុល​រថយន្ត កន្លែង​ស្តុក​ប្រេង និង​ទីតាំង​ស្តុក​ទំនិញ ស្ថានីយ​ពន្លត់​អគ្គិភ័យ​ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម