ព័ត៌មានជាតិ
ផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដល់តំណាងកម្ពុជានៅបរទេស ដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយបន្ស៊ីគ្នា រវាងការជំរុញការវិនិយោគ និងការអនុវត្តយុទ្ធសាស្ត្រការទូត សំដៅទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ឧស្សាហកម្ម កម្ពុជាទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកលលោក។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែង រហូតធ្វើឲ្យច្បាប់វិនិយោគថ្មីនេះ លេចចេញជារូបរាងឡើង។
លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ការប្រកាសដាក់ឲ្យប្រើច្បាប់វិនិយោគនេះ នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឲ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយ សម្រាប់វិនិយោគិនស្របពេលដែលរាជរដ្ឋាភិបាល សម្រេចឲ្យមានការបើកដំណើរការសកម្ម ភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្តើរៗ ដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេស និងភ្ញៀវទេសចរពិសេសទេសចរណ៍វ៉ាក់សាំង។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដែរថា ច្បាប់វិនិយោគថ្មីនេះ នឹងជាយុទ្ធសាស្រ្តដ៏មុតស្រួច ក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជាសំដៅស្រូប ទាញការវិនិយោគ ប្រកបដោយគុណភាពបន្ថែម។
លោក សុខ ចិន្តាសោភា បានបន្តថា ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាស់ណាស់ច្បាប់វិនិយោគថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មួយ ស្ដីពី ការវិនិយោគ ហើយនិងមានច្បាប់មួយទៀត ទើបតែអនុម័តគឺច្បាប់ ស្ដីពី ភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ច្បាប់នេះបង្កើត នូវក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យវិស័យឯកជនចូល រួមជាមេរដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖ ផ្លូវថ្នល់ កំពង់ផែ ប្រព័ន្ធចែកចាយភ្លើង សាលារៀន មន្ទីរពេទ្យជាដើម។
លោក បន្តថា ដើម្បីដើរទៅមុខយើង កសាងហេដ្ឋារចនាសម្ព័ន្ធច្រើនហើយ។ ប៉ុន្តែយើងត្រូវការច្រើនជាងនេះទៀតដូច្នេះថវិការដ្ឋ មិនគ្រប់យើងបើកឲ្យដៃគូឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី និងច្បាប់ ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលច្បាប់នេះសុទ្ធតែបង្កើត នូវបរិយាកាសមួយអំណោយផលឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
គួរបញ្ជាក់ថា ច្បាប់ ស្តីពី វិនិយោគថ្មី ត្រូវបានតាក់តែងឡើងកាលពីឆ្នាំ ២០១៥ ដោយមាន៤២មាត្រា សំដៅការទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជា ឲ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ ណារី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ