Connect with us

ព័ត៌មានជាតិ

បង្ក្រាបបានទីតាំងផលិត លុយដុល្លារក្លែងក្លាយ រាប់លានដុល្លារនៅប្រទេសថៃ​

បានផុស

នៅ

ប្រាក់ដុល្លារ​ក្លែងក្លាយ​ប្រមាណជិត៤លាន​ដុល្លារ រួមជាមួយ​ម៉ា​ស៊ី​ន​ផលិត​ចំនួន៣គ្រឿងត្រូវបាន​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ថៃ ចុះបង្ក្រាប ខណៈដែល​ក្រុម​ជនសង្ស័យ​ទាំងនេះ កំពុងធ្វើការ​ឡាយ​បង្ហោះ​លក់​តាមរយៈ​អន​ឡាញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​នៃ​ការចរចារ​ទិញ​លុយ​ដុល្លារ​តាមរយៈ​អន​ឡាញរហូត​ឈានដល់​ការបង្ក្រាប​នេះ បានធ្វើ​ឡើងកាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង​ផ្ទះជួល​មួយកន្លែង ក្នុង​ខេត្តណា​ខន​ប៉ា​ធុំ ដោយនៅ​ទីនោះ មានម៉ា​ស៊ីន​សម្រាប់​ព្រីន និង​ផលិត​ប្រាក់​ដុល្លា​រក្លែងក្លាយ​ចំនួន៣គ្រឿង រួមជាមួយ​នឹង​លុយ​ដុល្លារ​ជាច្រើន​ដុំនិង​ដុល្លារ​ដែល​កំពុង​ហា​លសម្ងួ​ត ជា​ប្រភេទ​ក្រដាសប្រាក់១០០ដុល្លារ​ទាំងអស់ ។​

តាម​ការសាកសួរ ពួកគេ​មាន​គ្នា​ចំនួន៤នាក់ សុទ្ធសឹង​ជានា​រី​ទាំងអស់ ដោយ​ជនសង្ស័យ​បាន​សារភាពថា​ ការផលិត​ដំបូង​នេះ បាន​ចំនួន ៥០.០០០ សន្លឹក ដោយបាន​បញ្ចេញ​ធ្វើចរាចរ​ទៅលើ​ទីផ្សារ​អស់​ចំនួន ១១.០០០ សន្លឹក​ហើយ ជាក់ស្តែង​នៅ​កន្លែង​បង្ក្រាប​មាន​ចំនួន​តែ ៣៩.០០០ សន្លឹក​តែប៉ុណ្ណោះ ដូច្នេះ​មាន​ន័យថា លុយ​ដុល្លារ​ក្លែងក្លាយ​បានធ្វើ​ចរាចរ​អស់​ចំនួន ១.១០០.០០០ ដុល្លារ​ហើយ ។​

ជុំវិញ​បញ្ហា​នេះ សមត្ថកិច្ច​ថៃ​បាន​បញ្ជាក់ថា ក្រដាសប្រាក់​ប្រភេទ១០០ ដុល្លារ​នេះ កម្លាំង​ជំនាញ​បាន​យក​អោយ​ខាង​ធនាគារ​ពិនិត្យ គឺមាន​លក្ខណៈ​ដូច​ទៅ​និង​ក្រដាសប្រាក់​ពិត ៩៥% ដែល​យើង​មើល​នឹង​ភ្នែក​អាចមាន​ការភ័ន្តច្រឡំ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ប្រាកដ​ជាមាន​អ្នកជំនាញ​នៅ​ពី​ក្រោយខ្នង ក្នុង​ការផលិត​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម