Connect with us

ព័ត៌មានជាតិ

នា​រី២នាក់បើកម៉ូតូដេញចាប់ក្រុមចោរឆក់រហូតរត់ចោលម៉ូតូក្រោយពីឆក់ទូរស័ព្ទរបស់ខ្លួន​

បានផុស

នៅ

នារីក្លាហាន​ពីរ​នាក់​បើក​ម៉ូតូ​ដេញតាមចាប់ក្រុមចោរឆក់​រហូត​ធ្វើ​ឲ្យ​ក្រុមចោរ​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​រត់​ប្រាស់​ក្រ​ញ៉ាំ​អស់​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​របស់​នាង​ហើយ​ព្យាយាម​បើក​គេចខ្លួន​។​

ហេតុការណ៍​នោះ​ដែល​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​គួច​កាណុង​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​ឲ្យ​ដឹង​ពី​នារី​រងគ្រោះ​ពីរ​នាក់​នោះបាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ​ពួកគេ​មាន​ទីលំនៅ​នៅ​ម្ដង​សង្កាត់​ព្រែកលាប ​ហើយ​បាន​ទៅ​ហូប​ស៊ុប​នៅ​ម្ដុំ​ខាងជើង​វត្តភ្នំ​ លុះ​ពេល​ហូប​ស៊ុប​រួចហើយ​ពួកគេ​ទាំងពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្ពោះ​ទៅផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​៤៧​ពី​ត្បូង​មក​ជើង​ ខណៈពេលដែល​កំពុង​តែ​ជិះ​ម៉ូតូ​នោះ​នារី​ម្នាក់​បាន​លើក​ទូរស័ព្ទ​តេ​ទៅ​ម្ដាយ​ គាប់​ជួន​ពេលនោះ​ក៏មាន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​តាម​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក iphone 8 plus មួយគ្រឿង​របស់​នាង​ក៏​បើក​ម៉ូតូ​ដេញតាម​ប្រផាប់​ប្រ​ភីង​ព្រមទាំង​ស្រែក​ឆោឡោ​ថា ​ចោរ​ផង​នោះ​លុះ​មកដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​ហើយ​រត់​ប្រាស់​ក្រ​ញ៉ាំ​អស់​ចោល​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុចកើតហេតុ​តែម្ដង​។​

បន្ទាប់ពី​កើតហេតុ​រួចមក​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដកយក​ម៉ូតូ​របស់​ជនសង្ស័យម៉ាក​សេ​125 មួយគ្រឿង​នោះ ព្រមទាំង​នាំ​ពួកនាង​ដែលជា​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​​ និង​ស្លាក​លេខ​ម៉ូតូ​ដែលជា​សញ្ញា​មួយ​ឈានទៅដល់​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម