ព័ត៌មានជាតិ
ទុកពេល៧ថ្ងៃដល់ម្ចាស់អាជីវកម្មរំលោភលើទ្រូងផ្លូវសាធារណៈ មុនចាត់វិធានការច្បាប់
រដ្ឋបាលខណ្ឌទួលគោក បានសម្រេចដោយទុករយៈពេល០៧ថ្ងៃ ចំពោះម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាន និងកំពុងលក់ដូរទំនិញនៅលេីកំណាត់ផ្លូវលេខ ២៤៥ (ចាប់ពីផ្លូវលេខ ២៣០ ដល់ផ្លូវលេខ ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ និង សង្កាត់បឹងសាឡាង បើនៅតែរឹងទទឹងប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀត រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក បានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ ក៏ឃើញមានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្តាប់ធ្នាប់ បណ្ដាលឱ្យមានការកកស្ទះ ប្រព័ន្ធលូនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងធ្វើឱ្យបាត់បង់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវខាងលើឱ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោកបានដាក់ចេញជាវិធានការមួយចំនួន ដោយឱ្យបងប្អូនម្ចាស់អាជីវកម្មទាំងអស់បញ្ឈប់រាល់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់មធ្យោបាយនៅរលីចិញ្ចឹម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ ផ្លូវលេខ ៣៣៦)។ ចំពោះបងប្អូនដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធផ្ទាល់ខ្លួនដែលមិនទាន់មានលិខិតអនុញ្ញាតបើកអាជីវកម្ម សូមបងប្អូនស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌទួលគោក។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ ក្នុងករណីមិនអនុវត្តតាមការណែនាំ ពោលគឺនៅថ្ងៃទី០៩ ខែវិច្ឆិកា រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ។
រដ្ឋបាលខណ្ឌទួលគោក ធ្វេីសេចក្តីណែនាំរួចហើយកាលពីថ្ងៃទី០២ ខែវិច្ឆកានេះ ដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាន និងកំពុងលក់ដូរទំនិញនៅលេីកំណាត់ផ្លូវលេខ ២៤៥ (ចាប់ពីផ្លូវលេខ ២៣០ ដល់ផ្លូវលេខ ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ និង សង្កាត់បឹងសាឡាង ចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន ដែលនាំឱ្យមានការកកស្ទះចរាចរណ៍នៅលេីដងផ្លូវ ប៉ះពាល់ដល់ផលប្រយោជន៍ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕
ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ