ព័ត៌មានជាតិ
ល្បែងជល់មាន់ខុសច្បាប់មួយកន្លែង ត្រូវបានអាវុធហត្ថចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់
កម្លាំងកងរាជអាវុធហត្ថ ស្រុកអូរជុំចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការអាវុធហត្ថមូលដ្ឋានបានចុះបង្ក្រាបទីតាំងជល់មាន់ លួចលាក់ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងមួយចំនួនទៀត ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១ និង៣០នាទីរសៀល កាលពីថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ នៅត្រង់ចំណុច ចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ។
របាយការណ៍ពីអាវុធហត្ថបានឲ្យដឹងថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានមួយចំនួនដូចជា÷ ម៉ូតូចំនួន៤គ្រឿង ជញ្ជីងថ្លឹងមាន់ចំនួន១ កញ្ចក់បាំងមាន់ចំនួន១ ស្កត់រុំខ្នាយមាន់ចំនួន១ដុំ ចាននិងគំរបអាប៉ោងចំនួន១(ផ្តិល)ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដេីម្បីចាត់ការបន្តទៅតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា មតិមហាជនរស់នៅក្នុងក្រុងបានលុង បានលើកឡើងថា មួយរយៈនេះ សមត្ថកិច្ចនៅក្នុងខេត្តរតនគិរី បាននិងកំពុងដុតដៃដុតជើង ចុះប្រតិបត្តិការបង្ក្រាបអ្នកលេងល្បែងស៉ីសងគ្រប់ប្រភេទឬនៅតាមបណ្តាស្រុកមួយចំនួន ប៉ុន្តែនៅផ្ទះខ្លះមិនទាន់ឃើញមានសមត្ថកិច្ចជំនាញទៅចុះបង្ក្រាបនៅឡើយទេ ក្នុងក្រុងបានលុង ដោយសារមានខ្នងបង្អែកដ៏រឹងមាំ៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?